ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់បុរស ៣នាក់ ជាមួយថ្នាំញៀន ជាច្រើនកញ្ចប់

60

 

ភ្នពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្រ្កាបជាក់ស្ដែងករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងឃាត់ខ្លួនបុរស ៣នាក់ ជាមួយថ្នាំញៀនជាច្រើនកញ្ចប់ កាលពីថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២១ នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានបញ្ជាក់ថា ចំពោះជនសង្ស័យទាំង៣នាក់នេះ មានឈ្មោះ ៖
១/ឈ្មោះ មាស មករា ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានី មុខរបរកម្មករ។
២/ឈ្មោះម៉ៅ ម៉ារុង ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី មុខរបរកម្មករ។
៣/ឈ្មោះ លី សុខឡំ ភេទ ប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មុខរបរកម្មករ។ – សម្ភារ:ដកហូត:
– ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៩ (ប្រាំបួន) កញ្ចប់ ជារបស់ជនសង្ស័យឈ្មោះ លី សុខឡំ។

ចំពោះមុខកំលាំងជំនាញ ខណ្ឌកំពុង កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង