ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាក់សាំងកូវីដ ចំនួន៤លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញ របស់កម្ពុជាពីភាគីចិន បានមកដល់រាជធានីភ្នំពេញ

79

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា វ៉ាក់សាំងកូវីដចំនួន៤លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជា ពីភាគីចិនបានមក ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ វ៉ាក់សាំងកូវីដ ចំនួន៤លានដូសខាងលើនេះ ក្នុងនោះវ៉ាក់សាំងចិន ស៊ីណូហ្វាមមានចំនួន១លានដូស និងវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ចំនួន៣លានដូស។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាលកម្ពុជា បានអញ្ជើញទទួល នៅក្នុងអាកាសយានដ្ឋាន។ រហូតមកដល់ពេលនេះ ភាគីចិនបានផ្តល់វ៉ាក់សាំងកូវីដ ដល់ភាគីកម្ពុជាមាន ចំនួនសរុប១៥.៧លានដូស ក្នុងនោះ២.២លានដូស ជាជំនួយឥតសំណង និង១៣.៥លានដូស ជាការបញ្ជាទិញរបស់ភាគីកម្ពុជាពីភាគីចិន៕

អត្ថបទដែលជាប់ទាក់ទង