ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីម្នាក់មានអាការៈ មិនស្រួលខ្លួន ដាច់ខ្យល់ស្លាប់ នៅលើម៉ូតូកង់បី ពេលដឹកយកទៅមន្ទីរពេទ្យ

34

 

ភ្នំពេញ ÷ នារីម្នាក់បានបាត់បង់ជីវិត នៅលើកង់បី ខណៈពេលដែលមានអាការៈមិនស្រួលខ្លួន ត្រូវបានដឹកយកទៅមន្ទីរពេទ្យស្រាប់តែដាច់ខ្យល់ នៅតាមផ្លូវ កាលពីវេលាម៉ោង០០និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៦២ ចំណុចជិតនឹងផ្សារសាមផាន់​ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សពមានឈ្មោះ ប៉ៅ ស្រច ភេទស្រី អាយុ២៣ឆ្នាំ មុខរបរអ្នកបោកអ៊ុត មានស្រុកកំណើត នៅភូមិត្រាំខ្នា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

យោងតាមប្រភពព័ត៌មានពីមិត្តភក្តិរបស់នារីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ដំបូងឡើយ ដោយនារីរងគ្រោះខាងលើ មានអាការៈស្លេកស្លាំង និងមិនស្រួលខ្លួន បន្ទាប់មកទើបនាងត្រូវជាមិត្តភក្តិបានហៅកង់បី ឲ្យមកដឹកយកនារីរងគ្រោះខាងលើ ទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះ ខណៈពេលដឹកដល់ពាក់កណ្តាលផ្លូវ ដោយសភាពអាការៈជំងឺធ្ងន់ធ្ងរពេក ស្រាប់តែដាច់ខ្យល់នៅលើកង់បីតែម្តងទៅ រួចម្ចាស់កង់បីក៏បានដឹកសពនារីរងគ្រោះខាងលើ ត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់ទៅខាងសមត្ថកិច្ចមូលដ្ឋាន ឲ្យដឹងភ្លាមៗ៕

អត្ថបទដែលជាប់ទាក់ទង