ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត CRV ពន្លះរថយន្តប្រមូលសំរាម ស្លាប់កម្មករប្រមូលសំរាម២នាក់ស្លាប់ និងម្នាក់ទៀត បានរងរបួសធ្ងន់

43

 

ភ្នំពេញ ÷ កម្មករប្រមូលសំរាមបាត់បង់ជីវិត២នាក់ ក្នុងថ្លុកឈាម និងម្នាក់ទៀត បានរងរបួសធ្ងន់ ខណៈពេលកំពុងប្រមូលសំរាម តាមដងផ្លូវត្រូវរថយន្ត បើកទៅបុកពីក្រោយ ប៉ើងទៅមុខជាច្រើនម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯរថយន្តបង្កព្យាយាមបើករត់ទៅមុខ តែត្រូវសមត្ថកិច្ចតាមឃាត់បានទាំងតៃកុងនិងរថយន្ត កាលពីវេលាម៉ោង ២ និង ១៥នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខនឹងផ្សារពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ។

សពជនរងគ្រោះពីរនាក់ និងអ្នករងរបួសម្នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តែដឹងថាពួកគាត់ជាកម្មករប្រមូលសំរាម។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តស៊ីនទ្រីប្រមូលសំរាម ក្បាលពណ៌សពាក់ផ្លាក I T 1093 កំពុងតែដើប្រមូលសំរាម នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ខណៈពេលប្រមូលដល់ចំណុចកើតហេតុ ជាប់នឹងផ្សាពោធិ៍ចិនតុង ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក CRV ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2-AN 4634 បើកបរដោយយុវជនមួយក្រុម បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុ ីស្របគ្នាមកបុកពីក្រោយចំយុវជន៣នាក់ កំពុងប្រមូលសំរាមពេញទំហឹង ប៉ើងខ្ទាតទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបែកសាច់ខ្ទាតចេញពីខ្លួនស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកឯយុមួយក្រុម នៅក្នុងរថយន្តបង្កបើកទ្វារ រត់បាត់អស់ឃាត់បានតែតៃកុង៕

អត្ថបទដែលជាប់ទាក់ទង