ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនយុវជនឥស្លាមម្នាក់ ពីបទហឹង្សា កាប់បង្ករបួសស្នាមរយះក្បាលគូរទំនាស់ នៅក្រុងខេមរភូមិន្ទ

117


កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នគរបាលបានឃាត់ខ្លួនយុវជនម្នាក់ ពីបទហឹង្សា កាប់បង្ករបួសស្នាម កាប់រយះក្បាលគូរទំនាស់ ដោយជនសង្ស័យបានយកអំបែងដបគប់ចោលនៅមុខផ្ទះជនរងគ្រោះ ហើយកើតជម្លោះ ជនសង្ស័យទាញកាំបិតប៉័ងតោង កាប់ជនរងគ្រោះរយះក្បាល ។ ករណីនេះកើតឡើង នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ខែសីហា នៅចំណុចភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

ប្រភពដដែល បានឲ្យដឹងថា មានករណីហឹង្សាកាប់បង្ករបួសស្នាម កើតឡើង ១ ករណី បង្កឡើងដោយឈ្មោះ រ៉ូន ឌុល ឡោះ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ទីកន្លែងកើតហេតុ បានយកកាំបិតតាំងតោ កាប់ទៅលើ ជនរងគ្រោះឈ្មោះ ហ្វើត អ៊ូម៉ើត ភេទប្រុស អាយុ ៤៦ ឆ្នាំ ខ្មែរឥស្លាម មុខរបលក់ដូរ មានទីលំនៅ ទីកន្លែងកើតហេតុ បណ្តាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល់ ។

មូលហេតុ ដំបូង ជនសង្ស័យ បានយកអំបែងដប គប់ចោលនៅមុខផ្ទះ របស់ជនរងគ្រោះ រួចខ្លួនក៏បានស្តីបន្ទោសឲ្យ ។ ក្រោយមក ជនសង្ស័យរូបនេះ ក៏ដើរទៅបាត់មួយសន្ទុះ ក៏ឃើញកាន់កាំបិតប៉័ងតោ សំដៅមករកជនរងគ្រោះ រួចកាប់មួយកាំបិតត្រង់ក្បាលតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង