ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តតាកែវសម្រេចបិទផ្អាកជាបណ្តោះអាសន្ន ផ្សារអង្គតាសោម និងបរិវេណជុំវិញផ្សារអង្គតាសោម

73

 

ខេត្តតាកែវ ៖ រដ្ឋបាលខេត្តតាកែវសម្រេចបិទផ្អាកជាបណ្តោះអាស្នន ផ្សារអង្គតាសោម និងបរិវេណជុំវិញផ្សារអង្គតាសោម នៅវេលាម៉ោង ២រសៀល ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១នេះតទៅ រង់ចាំមានសេចក្តីសម្រេចជាថ្មី បន្ទាប់ពីរកឃើញថាមានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាច្រើនអ្នកជាមួយនិងអ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
សូមបងប្អូនប្រជាពលរដ្ឋ និងបងប្អូនជាអាជីវករលក់ក្នុងផ្សារអង្គតាសោមទាំងអស់ មេត្តាជ្រាបជាដំណឹង។

អាជីវករលក់ដូរនៅក្នុងផ្សារនិងបរិវេណជុំវិញផ្សារទាំងអស់ មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល ។ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកសំណាកពីអាជីវករ ទាំងអស់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មណ្ឌលចត្តាឡីស័ក ច័ន្ទសោមសែនមង្គល ក្នុងករណីបងប្អូនខកខាន មិនបានទៅផ្តល់វត្ថុសំណាកតាមកាលកំណត់ខាងលើត្រូវទៅផ្ដល់សំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលំនៅស្ថានរបស់បងប្អូនប្រជាពលរដ្ឋ ។

អាជីវករទាំងអស់ព្រមទាំងក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល។

ក្នុងអំឡុងពេលនៃការអនុវត្តន៍វិធានការផ្អាកជាបណ្ដោះអាសន្ន ត្រូវបានហាមឃាត់ការចេញ ចូល ការ ជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម ៖

ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅស្ថាន ឬ ទីសំណាក់ជាមួយគ្នា។ ការជួបជុំរបស់មន្រ្តីសុខាភិបាល ដើម្បីយកសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ និងបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងៗទៀត ។

ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ឬ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការ បំពេញការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្រ នៃការផ្អាកជា បណ្តោះអាសន្ននេះ សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន។

រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល ពិសេសអនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាន់រប គឺ”៣ ៣ការពារ រួមមានការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងប្រកាន់ខ្ជាប់ខ្លួនធ្វើនៅជ័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។

ត្រូវបានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកត្រាំកក់ និងឃុំអង្គតាសោម ដើម្បីបង្កើតក្រុមការងារប្រចាំការខាងក្នុង ភូមិសាស្ត្រ ដែលផ្អាកជាបណ្ដោះអាសន្ន សម្រាប់ទទួលការអនុវត្តន៍ និងសម្របសម្រួលលើការងារចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង