ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡុង សំណាងប្រកួតបង្គ្រប់កិច្ចមុនឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ

102

​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់Wurkz ទម្ងន់៦៣,៥០គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី២៦សីហា ឡុង សំណាងក្លិបសាលវ័ន្ដកីឡា ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ អារ៉ាំ ប៊យ(Aram Boy)ដែលការប្រកួតនេះ ទោះបីចាញ់ ឬឈ្នះសំណាងឡើង ទៅកាន់វគ្គផ្ដាច់ព្រ័ត្រដែរ ។

អារ៉ាំ ប៊យគ្មានឈ្មោះក្នុងបញ្ជីប្រកួត ដណ្ដើមខ្សែក្រវាត់ឡើយ គេគ្រាន់តែមកប្រកួតជំនួសគ្នីគ្នា របស់គេដែលអវត្តមាន ហើយគេប្រកួតគ្រាន់ តែយកតម្លៃខ្លួនប៉ុណ្ណោះ ។ សំណាងមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៦ដង ចាញ់១០ដង ស្មើពិន្ទុ ៣ ដង ។ ចំពោះអារ៉ាំ ប៊យវិញមានប្រវត្តិប្រកួត ចំនួន៨៦ដង ឈ្នះ៦៣ដង ចាញ់២១ដង និងស្មើពិន្ទុចំនួន២ ដង ។

​អ្នកប្រដាល់ថៃរូបនេះកែង និង ជង្គង់របស់គេអស្ចារ្យណាស់ មិនតែប៉ុណ្ណោះកម្លាំងរបស់គេ ក៏អាចវ៉ៃបាន៥ទឹក ដោយគ្មានបញ្ហាដែរ ។ការប្រកួតមួយនេះ ទោះបីជាការប្រកួត ដើម្បីលុយតម្លៃខ្លួនមែន ក៏ដោយតែគេប្រាកដជាមិនបន្ធូរដៃឲ្យគូប្រកួតឡើយ ។ សំណាងក៏គេមិនខ្វល់ទោះបីចាញ់ ឬ ឈ្នះក៏ដោយក៏គេមានកៅអី សម្រាប់វគ្គផ្ដាច់ព្រ័ត្រទៅហើយ ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឌុម កែវដា ក្លិបម្កុដរាជសីហ៍ ប្រកួតជាមួយផាយ៉ា ឡេក(Phayak Lek)ដែលអ្នកប្រដាល់ទាំង២រូបនេះ ទោះបីនរណាចាញ់ ឬ ឈ្នះក៏ត្រូវ ហាលអាវដូចគ្នាដែរ ។ ​កែវដាមានប្រវត្តិប្រកួត ចំនួន៩១ដង ឈ្នះ៦៩ដង ចាញ់១៩ដង និង ចាញ់៣ដង ឯ ផាយ៉ាក ឡេកវិញគេមានប្រវត្តិប្រកួត ចំនួន៨៤ដង ឈ្នះ៦៩ដង ចាញ់១៥ ដង ។ នរណានឹងឈ្នះក្នុងការប្រកួតនេះ ?៕

អត្ថបទដែលជាប់ទាក់ទង