ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់លូប្រអប់ខ្នាតធំនៅចំណុចប្រសព្វមុំ៣ រវាងប្រឡាយលូ ៥, ប្រឡាយបឹងហារ និងប្រឡាយភូមិម័ល

82


ភ្នំពេញ៖គម្រោងសាងសង់លូប្រអប់ទំហំ ៧.២ម៉ែត្រមាន កំពស់ ២.៤ម៉ែត្រនៅចំណុចប្រសព្វមុំ៣ រវាងប្រឡាយលូ ៥ ប្រឡាយបឹងហារ និងប្រឡាយភូមិម័ល នឹងដាក់ឱ្យដំណើរការបង្ហូរទឹកនៅចុងខែសីហានេះ។
មន្ត្រីជំនាញឱ្យដឹងនៅថ្ងៃទី២៥សីហានេះថា៖គម្រោងលូប្រអប់ថ្មីនេះ មានសមត្ថភាពបង្ហូរទឹកបាន ១៥ម៉ែត្រគូបក្នុង១វិនាទី ជំនួសលូមូលបច្ចុប្បន្នទំហំ ១.៥ម៉ែត្រ គឺកើនចំនួន ១០ដងនៃការបង្ហូរទឹកចាស់ ដែលនឹងកាត់បន្ថយការលិចលង់ នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ ។គិតមកដល់ពេលនេះកំពុងដំណើរការដាក់ជិតរួចរាល់ហើយនៅ ចុងខែសីហានេះអាចបង្ហូរទឹកបានហើយ៕

អត្ថបទដែលជាប់ទាក់ទង