ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អញ្ជើញពិនិត្យអគារ ត្រៀមទទួលពលករខ្មែមក ពីប្រទេសជិតខាង ធ្វើចក្តាឡីស័ក

40

ខេត្តព្រះសីហនុ : រសៀលថ្ងៃអង្គារ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិ បាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យអគារត្រៀមសម្រាប់ទទួលពលករមកពីប្រទេសជិតខាង ដើម្បីធ្វើចក្តាឡីស័ក មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្តព្រះសីហនុ ។

អាគារសម្រាប់ទទួលពលករកខ្មែរធ្វើ ចក្តាឡីស័កនេះ មានទីតាំងនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានពីរអគារ គឺអគារទី១.សម្រាប់ទទួល ពលករស្នាក់នៅនឹងធ្វើចក្តាឡីស័ក និងអគារទី២. សម្រាប់ព្យាបាលពលករ ដែលក្រុមគ្រូពេទ្យរកឃើញ មានវេជ្ជមានកូវីដ-១៩ អគារទាំងពីរនេះអាចឱ្យ ពលករស្នាក់នៅបានចំនួន ៨០នាក់ ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា អគារទាំងពីរនេះ រដ្ឋបាលខេត្តបានត្រៀមរៀប ចំទទួលពលករចំណាកស្រុក ដែលវិលមកពី ប្រទេសជិតខាង ដើម្បីធ្វើចក្តាឡីស័ក និងធ្វើជាកន្លែងព្យាបាល អ្នកមានវេជ្ជមានកូវីដ- ១៩ ។ ព្រមទាំងបានធ្វើការណែនាំ ឱ្យក្រុមគ្រូពេទ្យត្រូវមាន ការប្រុងប្រយ័តខ្ពស់ និងយកចិត្តទុកដាក់ តាមដានជាប្រចាំ ពិសេសរកវីរុសបំលែងថ្មីដែល មានប្រភពមកពីឥណ្ឌា និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យ ក៍ដូចជាក្រុមការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បំពេញភារកិច្ចទទួលបានជោគជ័យ ចៀសផុតពីជំងឺកូវីទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង