ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ៖ដាក់បទបញ្ជា គណៈបញ្ជាការ ឯកភាពខណ្ឌទាំង១៤ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការបិទបំរាមគោចរ រយៈពេល១៤ថ្ងៃ ដោយ មិនលើកលែងជាដាច់ខាត

36

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាមឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ខណ្ឌ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយ ចំពោះអ្នកដែលល្មើសនឹងសេចក្តីសំរេចនេះ។

ការដាក់ចេញជាបទបញ្ជា ឲ្យគណៈបញ្ជាការឯកភាព ទាំង១៤អនុវត្តឱ្យបានម៉ឹងម៉ាត់ខាងលើបានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ video conference ក្រោមអធិបតីលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ កក្កដា ឆ្នាំ២០២១នៅ សាលារាជធានីភ្នំពេញ។
ក្នុងនោះលោកឃួង ស្រេងបានមានប្រសាសន៍ លើកឡើងថា ៖ការអនុវត្តនូវសេចក្តីសម្រេចលើកនេះ គឺមិនមានការលើកលែងជាដាច់ខាត ។ លោកបញ្ជាក់ទៀតថា ៖រាជធានីភ្នំពេញបាន កើនឡើងនូវអ្នកជំងឺកូវីដ-១៩
មិនមានការថមថយនោះទេ។ តែក្នុង២សប្តាហ៍ចុងក្រោយនេះ ការរាតត្បាតនៃជំងឺកូវីដ-១៩នេះ មានការថមថយបន្តិច ។ ប៉ុន្តែនៅតាមបណ្ដាខេត្តមួយ ចំនួនបានកើនឡើង ។ ដូច្នេះដើម្បីកាត់ផ្ដាច់ឬសគល់ នៃការរីករាលដាលជម្ងឺ-១៩នេះ លោកស្នើឲ្យប្រធានគណៈ ជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តសេចក្តីសម្រេចនេះ អោយបានតឹងរឹងបំផុត ។ចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងរថយន្ត និងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការ លើកលែងនោះទេ។
លោកបានបញ្ជាក់ផងដែលថា ៖ការអនុវត្តលើកមុនៗ យើងមានការអប់រំ មានការលើកលែងខ្លះ តែចំពោះការអនុវត្ត សេចក្តីសម្រេចលើកនេះ គឺមិនមានការយោគយល់ និងមិនមានការលើកលែងនោះទេ ត្រូវអនុវត្តឲ្យបាន ម៉ឺងម៉ាត់បំផុត។
លោកក៏បានបញ្ជាក់ផងដែរថា ៖ចំពោះភោជនីយដ្ឋាន ការលក់គ្រឿងហូបចុក ការលក់គ្រឿងស្រវឹង ការលក់កាហ្វេនៅតាម ហាងកាហ្វេនានា គឺមិនអនុញ្ញាតឲ្យមានតុ សម្រាប់អោយភ្ញៀវអង្គុយ ហូបចុកទេ ក្នុងហាងទេ។ ពួកគាត់អាចបើកជាហាង កាហ្វេភោជនីយដ្ឋានលក់អាហារ បានត្រឹមតែវេចខ្ចប់ប៉ុណ្ណោះ ។ ក្នុងនាមអាជ្ញាធរខណ្ឌត្រូវ តាមដានត្រួតពិនិត្យលើ បញ្ហានេះឲ្យបានតឹងរ៉ឹងបំផុត។
លោកឃួង ស្រេង បានជម្រុញបន្ថែមថា ពាក់ព័ន្ធខណ្ឌមួយចំនួន ដែលមានផ្លូវជាតិ តភ្ជាប់ពីបណ្ដាខេត្តទាំង៨ ដែលរាជរដ្ឋាភិបាលបាន បិទខ្ទប់ត្រូវតែពង្រឹងគោលដៅ ត្រួតពិនិត្យអោយបាន ម៉ឺងម៉ាត់បំផុតផងដែរ ដើម្បីទប់ស្កាត់ឲ្យបាននូវ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ពិសេសការរីករាលដាលវីរុស ប្រភេទថ្មីដែលតា ដែលបាននិងកំពុងរីករាលដាល ចូលមកព្រះរាជាណាចក្រកម្ពុជា របស់យើង បើទោះបីមិនទាន់ចូលក្នុុងសហគមន៍ក៏ដោយ។
គួរបញ្ជាក់ថា ៖រាជធានី​ភ្នំពេញ សម្រេច​ដាក់​ឲ្យ​អនុវត្ត​បម្រាម​គោចរ ដោយ​ផ្អាក​ជា​ បណ្តោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព ការងារ មុខរបរ ឬ​អាជីវកម្ម នៅ​ចន្លោះ​ម៉ោង ៩​យប់ ដល់​ម៉ោង​៣​ភ្លឺ ដោយដោយអនុវត្តចាប់ពីម៉ោង២៣និង៥៩នាទីយប់​ថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ៕

អត្ថបទដែលជាប់ទាក់ទង