ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រី ទេសចរណ៍ ប្រាប់ឱ្យមន្ទីរទេសចរណ៍ ចុះផ្អាកសកម្មភាពទេសចរណ៍ បណ្តោះអាសន្ន ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល

40

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញលិខិតជូនដំណឹង និងចាត់ឱ្យប្រធានមន្ទីរទេសចរណ៍ រាជធានី-ខេត្តទាំង ២៥ ត្រូវដឹកនាំក្រុមមន្ត្រីចុះផ្អាក សកម្មភាពទេសចរណ៍ជាបណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមអនុវត្តយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩។

ដោយអនុវត្តតាមសារាចរលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានណែនាំដល់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយ រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះផ្អាកសកម្មភាព រមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមាន សក្តានុពលទេសចរណ៍ ទូទាំងប្រទេសជា បណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ជាកំហិត។

អត្ថបទដែលជាប់ទាក់ទង