ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការនគរបាល ខណ្ឌឫស្សីកែវ ដឹកនាំកំលាំង ចុះត្រួតពិនិត្យ និងណែនាំជាជំហាន ដំបូងដល់ អ្នកធ្វើដំណើរតាមម៉ូតូ កង់ និងថ្មើរជើង ឱ្យពួកគាត់ពាក់ម៉ាស់ ដើម្បីការពារជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Deltal

19

 

ភ្នំពេញ ៖ ក្រោយពីទទួលបានបទបញ្ជារបស់ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរៈសេនីយ៍ ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានដឹកនាំកំលាំចុះត្រួតពិនិត្យ និងណែនាំជាជំហានដំបូង ដល់អ្នកធ្វើដំណើរតាមម៉ូតូ កង់ ម៉ូតូកង់បី និងថ្មើរជើងទាំងអស់ ឱ្យពួកគាត់ពាក់ម៉ាស់ ដើម្បីការពារជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Deltal នៅក្នុងមូលដ្ឋានភ្លាមៗផងដែរ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យកម្លាំង នគរបាលចរាចរណ៍នៅតាមគោលដៅទាំងអស់ នៅរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ និងណែនាំជាជំហានដំបូង ដល់អ្នកធ្វើដំណើរតាមម៉ូតូ កង់ និងថ្មើរជើងទាំងអស់ ឱ្យពួកគាត់ពាក់ម៉ាស់ ដើម្បីការពារជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Deltal។

លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជម្រាបដល់គោលដៅ ចរាចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ តាមការណែនាំរបស់ឯកឧត្តម នាយសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំទៅឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ដោយឡែកគាត់ បានណែនាំមកខ្ញុំផ្ទាល់ ឱ្យយើងអនុវត្តន៍ចាប់ពីថ្ងៃនេះ ម៉ោងនេះតទៅ ចំពោះអ្នកដែលជិះម៉ូតូ កង់ ឬដើរដោយមិនមានការពាក់ម៉ាស់ សូមឱ្យចរាចរណ៍យើងនៅ តាមគោលដៅទាំងអស់ បើឃើញគោរពមួយឱ្យឈប់ ហើយណែនាំឱ្យពាក់ម៉ាស់ នៅម៉ោងនេះតទៅ»។

ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានគូសបញ្ជាក់ បន្ថែមទៀតថា៖ «បើមិនដូច្នេះទេនឹងមាន ក្រុមអនុវត្តច្បាប់ ដែលមានឯកឧត្តម មាន ចាន់យ៉ាដា នេះ ហើយនឹងស្នងការរង របស់យើងមួយចំនួន នឹងធ្វើការផាកពិន័យ ដើម្បីបង្ការមិនឱ្យមាន ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីឈ្មោះ Deltal សូមបងប្អូនយើងយកចិត្តទុកដាក់ គ្រប់គោលដៅទាំងអស់ ចំពោះតែអ្នកជិះម៉ូតូ កង់ ឬដើរ ដោយឡែកឡាន មិនចាំបាច់ទេ អញ្ចឹងបើឃើញ គាត់មិនពាក់ម៉ាស់ សូមគោរពគាត់ឈប់ឱ្យពាក់ម៉ាស់ នេះជាការអប់រំ ចាប់ពីម៉ោងនេះ ពេលនេះតទៅ បន្ទាប់ទៅយើង នឹងផាកពិន័យបុគ្គល ណាមិនពាក់ម៉ាស…!។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានដាក់ចេញសារាចរ ស្តីពីការដាក់ចេញយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩។ សារាចរនេះ ធ្វើឡើងដើម្បីឆ្លើយតប នឹងការរីករាលដាលខ្លាំងជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែង Delta។

ក្នុងសារាចរនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការ សំខាន់ចំនួន ១១ចំណុច ជូនដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នា អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី នៅក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង