ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌពោធិសែនជ័យ ចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ អាជីវករ ឱ្យចូលរួមអនុវត្តបម្រាម គោចររបស់រាជរដ្ឋាភិបាល

26

ភ្នំពេញ៖ ដើម្បីឲ្យការអនុវត្តបម្រាមគោចរ របស់រាជរដ្ឋាភិបាលអោយ មានប្រសិទ្ធភាពហើយ ប្រជាពលរដ្ឋបានដឹង កាន់តែច្បាស់គ្រប់ៗគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំ ឲ្យអាជ្ញាធរខណ្ឌទាំងអស់ ចុះអប់រំ ផ្សព្វផ្សាយដល់ បងប្អូនប្រជាពលរដ្ឋដែល ធ្វើដំណើរតាមដងផ្លូវក៏ដូច  ជាបងប្អូនប្រកបមុខរបរលក់ដូរ តាមដងផ្លូវទាំងអស់ឲ្យចូល រួមអនុវត្តនៅបំរាមគោចរ នេះឲ្យបានគ្រប់គ្នាដើម្បីចូល រួមទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ19 នៅក្នុងសហគមន៍។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏មិនខុសពីខណ្ឌដទៃដែរ នៅរាត្រីថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២១ នេះក្រោមការបញ្ជាផ្ទាល់ពីលោក ហែមដារិទ្ធ អភិបាលខណ្ឌសែនជ័យ ហើយក៏ជាប្រធានបញ្ជាការ ឯកភាពខណ្ឌ បានចាត់ ចែងកម្លាំងជាពីរក្រុមដឹកនាំ ដោយអភិបាលរង ដើម្បីចុះអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែល ប្រកបមុខរបរលក់ដូរតាម ដងផ្លូវក្នុងដែនដីរបស់ខ្លួន ឱ្យចូលរួមអនុវត្តនូវ បម្រាមគោចរដែលត្រូវ ហាមឃាត់ចាប់ពីម៉ោង ៩,00 រហូតដល់ម៉ោង០៣ ទៀបភ្លឺ គិតចាប់ពីថ្ងៃទី ៣០ ខែកក្កដានេះរហូតទៅដែល មានរយៈពេល១៤ថ្ងៃ។
លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំក្រុម ០១ ចុះទៅអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងតំបន់ចោមចៅ ពោចិនតុងនឹងផ្លូវ សហព័ន្ធរុស្ស៊ីបានប្រាប់ឲ្យដឹងថា យប់នេះនេះគ្រាន់តែជា ការអប់រំសព្វផ្សាយឱ្យបង ប្អូនបានជ្រាបកាន់តែច្បាស់ អំពីព័ត៌មានដែលត្រូវអនុវត្តនូវ បម្រាមគោចរក្នុងការ ទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ តែប៉ុណ្ណោះ។ ហើយចាប់ពីយប់ថ្ងៃទី ៣០ ខែកក្កដា ២០២១ នេះតទៅអាជ្ញាធរមាន សមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្ត ឲ្យបានម៉ឺងម៉ាត់បំផុតទៅតាម ការណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណាឲ្យការ អនុវត្តបម្រាមគោចរនេះ មានប្រសិទ្ធភាពខ្ពស់ រួមចំណែកក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩ បំលែងថ្មីដែលហៅថា (ដែលតា) ដែលបានឆ្លងចូលមក ក្នុងសហគមន៍របស់យើង តាមរយៈពលករចំណាកស្រុក មកពីប្រទេសជិតខាងនាពេលនេះ។
សូមបញ្ជាក់ថា ការអនុវត្តនូវបម្រាម គោចរនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានបង្ហាញពីការរកឃើញជំងឺកូវីដ19 បំឡែងថ្មី បានចូលមកដល់ក្នុង សហគមន៍របស់យើង តាមរយៈបងប្អូនពលករចំណាកស្រុក ដែលវិលចូលមកស្រុកវិញពីប្រទេសជិតខាង ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង