ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសជំនាញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវជាតិលេខ១ កៀនស្វាយស្លាប់ម្នាក់របួសម្នាក់ គឺធ្វេសប្រហែស ទាំងអ្នកស្លាប់និងអ្នករបួស

57

កណ្ដាល៖ក្រុមសមត្ថកិច្ចប៉ូលិសកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី៣១ខែកក្ដដានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ម៉ូតូបុកអ្នកដើរឆ្លងផ្លូវថ្នល់ជាតិស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ម៉ូតូខូចខាត០១ គ្រឿងផងដែរ។

ប៉ូលិសអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ២០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយករណីកើតឡើងនៅ ត្រង់ផ្លូវជាតិលេខ ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប៉ូលិសបន្តទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលេីនេះមានម៉ូតូមួយគ្រឿង ម៉ាក Honda Beat ពណ៍ស – ខៀវ ប្រភេទស្រី ពាក់ផ្លាកលេខ កណ្តាល 1 AL 0066 បេីកបរដោយឈ្មោះ លី ប៊ុនហេង ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១ ឃុំ ប្រសាទ ស្រុកស្អាង ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ត្រូវជាប្រពន្ធដែលបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ ពេលបើកមកដល់ចំណុចកេីតហេតុខាងលើ បានបុកឈ្មោះ រុំ ណារិន ភេទស្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានកៀនស្វាយផ្លាហ្សារ ស្ថិតនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណះឈ្មោះ រុំ ណារិន ដើរឆ្លងផ្លូូវជាតិពីជើង ទៅត្បូង បណ្តាលអោយ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ (ស្លាប់នៅមន្ទីរពេទ្យ) ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ហើយ ម៉ូតូ ខូចខាតស្រាល បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយតាមនិតិវិធី។
សន្និដ្ឋានបឋម:ករណីនេះបណ្តាលមកពីអ្នកបើកបរធ្វេសប្រហែសមិនបានពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។
អ្នកដើរឆ្លងកាត់ថ្នល់ធ្វេសប្រហែសមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលដើរឆ្លងកាតថ្នល់៕

អត្ថបទដែលជាប់ទាក់ទង