ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ១៩ដល់កុមារ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ

336

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានអោយដឹងនៅព្រឹកថ្ងៃទី៣១ខែកក្ដដានេះថា ដោយកាលពីរសៀថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្ត្រី កម្លាំងប្រជាការពារខណ្ឌចុះរៀបចំ និង ត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារា ,កុមារី ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដែលនឹងចាប់ផ្តើមដំណើរនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ«ពោលគឺនៅថ្ងៃអាទិត្យស្អែកនេះ »នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

ដូចនេះសូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ដើម្បីការពារអាយុជីវិតយើង និង ដើម្បីបង្កើតភាពសាំក្នុងសហគមន៍។ដូចនេះសូមមាតាបីតាឬអាណាព្យាបាលនាំកុមារ ឬ ក្មេងជំទង់ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា និង សូមចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»៕

អត្ថបទដែលជាប់ទាក់ទង