ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ បានរឹតបន្តឹង ចំពោះ បំរាមគោចរក្នុងក្រុង និងតាមបន្ទាត់ ព្រំប្រទល់ ខេត្តកោះកុងនិង ខេត្តព្រះសីហនុ ដើម្បីចូលរួមទប់ស្កាត់ការឆ្លង ជំងឺកូវីដ១៩

119

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានចេញបទបញ្ជាដល់ អភិបាល ក្រុង ស្រុក និងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់វិធានការបន្ទាន់ដាច់ខាត ចំពោះការប្រមូលផ្តុំ ជួបជុំគ្នា ហូបចុក ផឹកស៊ី នៅតាមទីតាំងសាធារណៈ អាហារដ្ឋាន ភោជនីយដ្ឋាន ខារ៉ាអូខេ បារ រង្គសាល និងទីតាំងមួយចំនួនទៀត។ល។ ចាប់ពី ថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២១ មក ករណីរកឃើញ ត្រូវធ្វើការផាកពិន័យ និងបិទទីតាំងនោះដោយគ្មានការលើកលែងនោះឡើយ។
ដោយអនុវត្តបំរាមគោចរ ផ្អាកការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋចាប់ពីម៉ោង ២១ ដល់ម៉ោង ៣ ទៀបភ្លឺ កម្លាំងសមត្ថកិច្ចបានធ្វើការ យ៉ាងយកចិត្តទុកដាក់តាមបទបញ្ជារបស់ ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពខេត្តក្នុងវិធានការ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩ ក្នុងភូមិសាស្ត្រ ក្រុង នៃខេត្តព្រះសីហនុ។
ជាក់ស្ដែងនៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះអនុវត្តវិធានការរដ្ឋបាល ទៅលើទីតាំងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ចំនួន០២ទីតាំង ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមិនអនុវត្តតាមគោលការណ៍ណែនាំ មានចែងនៅក្នុងសេចក្តីសម្រេចលេខ១៨១/២១សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំពោះម្ចាស់ទីតាំង ទាំងពីរខាងលើ រដ្ឋបាលខេត្តនិងអនុវត្តទៅតាមច្បាប់។
ចំពោះនៅតាមបន្ទាត់ព្រំប្រទល់ខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឯកឧត្តម អភិបាលខេត្ត បានដាក់កម្លាំងត្រួតពិនិត្យ ច្រកចេញចូលរវាងខេត្តកោះកុងនិងខេត្តព្រះសីហនុនៅ ផ្លូវបំបែកស្រែអំបិល តំបន់ភូមិសាស្រ្តស្រុកស្ទឹងហាវ និងមានការសហការតាមបន្ទាត់ព្រំដែនទឹកផងដែរ ក្នុងនោះស្រុកកំពង់សិលាអនុវត្តន៏ត្រួតពិនិត្យគោលដៅព្រំប្រទល់ខេត្តកោះកុងនឹងខេត្តព្រះសីហនុ ចំណុចផ្លូវបំបែកស្រែអំបិល ស្ថិតក្នុងភូមិចំការហ្លួង ឃុំចំការ ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយយកចិត្តទុកដាក់ចំពោះមធ្យោបាយយានយន្ត និងអ្នកធ្វើដំណើរព្រោះខ្លាចមានពលករ ឆ្លងដែនពីប្រទេស ថៃ ចូលមកខេត្ត កោះកុងនឹងបន្តដំណើរឆ្លងកាត់ភូមិសាស្រ្តខេត្តព្រះសីហនុ មានវិជ្ជមានជំងឺកូវីដ១៩ ជាពិសេសជំងឺបំលែងប្រភេទថ្មី ដែលកំពុងរីករាលដាលនាពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង