ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះពិនិត្យទីតាំងចាក់ វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ដល់កុមារចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ…!

65

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣១ខែកក្ដដាឆ្នាំ២០២១នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមន ដែលអមដំណើរដោយអភិបាលរងខណ្ឌ ,ចៅសង្កាត់ព្រម ទាំងមន្រ្តីខណ្ឌជាច្រើនរូបទៀតដោយបានចុះត្រួតពិនិត្យ និង រៀបចំទីតាំងសម្រាប់ចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និង យុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ ១៧ឆ្នាំ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន នៃរាជធានីភ្នំពេញដែលស្ថិតនៅ មណ្ឌលសុខភាពផ្សារដើមថ្កូវ ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ដោយចាប់ផ្ដើមចាក់ដូសទី១ ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ និងការចាក់ដូសទី២ ពីនៅថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទំនាក់ទំនងជាមួយរដ្ឋបាល សង្កាត់និមួយៗ ដែលបងប្អូនកំពុងរស់នៅដើម្បីទទួលយកលិខិតអញ្ជើញចាក់វ៉ាក់សាំង និងបំពេញ បែបបទចាក់វ៉ាក់សាំង ព្រមទាំងភ្ជាប់ទៅជាមួយ នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឫ សំបុត្រកំណើត ឫលិខិតឆ្លងដែន និងសៀវភៅស្នាក់ ឬ សៀវភៅគ្រួសារផងដែរ។
ដូចនេះសូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដើម្បីការពារអាយុជីវិតយើង និង ដើម្បីបង្កើតភាពសាំក្នុងសហគមន៍។ដូចនេះសូមមាតាបីតាឬអាណាព្យាបាលនាំកុមារ ឬ ក្មេងជំទង់ចាប់ពីអាយុ១២ឆ្នាំដល់អាយុ១៧ឆ្នាំទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា និង សូមចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»៕

អត្ថបទដែលជាប់ទាក់ទង