ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ជនជាតិ​ថៃ​ម្នាក់ ​ធ្លាក់​ពីលើ​ អគារ​កាស៊ីណូ​ សេន​ផា​លេស ស្លាប់ នៅក្រុង​ប៉ោយ​ប៉ែ​ត

189

 

​បន្ទាយ​មាន​ជ័យ​ ៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ បុរស​ជនជាតិ​ថៃ​ម្នាក់​ធ្លាក់​ពីលើ​អគារ​កាស៊ីណូ​ និង​សណ្ឋាគារ​ សេន​ផា​លេស​ កម្ពស់​១៤​ជាន់​មក​ទើ​លើ​អគារ​កំពុង​សាងសង់​ថ្មី​ជាន់​ទី​១​ ស្លាប់​ភ្លាមៗ​ វេលា​ម៉ោង​២១​និង​០៥​នាទី​ ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។ ករណីនេះ សមត្ថកិច្ច​កំពុង​​ស្រាវជ្រាវ​ករណីតើ​ជា​ករណី​លោត​សម្លាប់​ខ្លួន​ ឬ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​ ។​ ​

​បើ​តា​មកា​បញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​​ ជន​រង​គ្រោះ​ជាតិ​ថៃ​ឈ្មោះ​ វ៉ា​រី​ស​ ផា​ន​ថា​ណាត​ ស៊ី​រី​ដេ​ឆៃ​ កើត​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​ ២៩៨២​ មាន​ទីលំនៅ​ផ្ទះ​11/3​ភូមិ​៤​ ឃុំ​តា​កៀន​ធៀ​ ស្រុក​បាង​ឡា​មុង​ ខេត្ត​ឈុ​ន​បុរី​ ប្រទេស​ថៃ​ កាន់​កាត​ក្រុមហ៊ុន​កាស៊ីណូ​សេន​ ផា​លេស​ លេខ​T-311-04​ នៅ​បន្ទប់​លេខ​៣១២​ជាន់​ទី​៣​។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ និង​ពិនិត្យ​ចំណុច​កើតហេតុ​អគារ​កាស៊ីណូ​សេន​ផា​លេស​ ជាន់​ទី​១៤​ ឃើញ​មាន​បន្សល់​ទុក​នូវ​ស្បែកជើងផ្ទាត់​ពណ៌​ក្រហម​១​គូរ​ កាបូប​ក្រ​វ៉ា​ត់​ចង្កេះ​ពណ៌​ប្រផេះ​មួយ​ក្នុង​នោះ​មាន​ ៖​ ១-​អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​,​ ២-​កាត​ចេញចូល​កាស៊ីណូ​១​សន្លឹក​,​ ៣-​សៀវភៅ​ធនាគារ​២​ក្បាល​,​ ៤-​កាត​ធនាគារ​២​សន្លឹក​,​ ៥-​ដប​ទឹក​ថ្នាំ​វែ​ប​តូច​១​ដប​,​ ៦-​ដុំ​សាក​ថ្ម​ទូរស័ព្ទ​១,​ ដែកកេះ​ ទឹកអប់​១​ដប​,​ ម្សៅ​លាប​១​កំប៉ុង​,​អង្កាំ​ជ័រ​ខ្សែដៃ​២​ខ្សែ​។​

​បន្ទាប់​មក​សមត្ថកិច្ច​បាន​បន្ត​នៅ​លើ​អគារ​ជាន់​ទី​១​ កំពុង​សាងសង់​ គ្មាន​បន្ទប់​ កន្លែង​ជន​រង​គ្រោះ​ធ្លាប់​មក​ជាន់​ទី​១​ ដែល​កំពុង​សាងសង់​នោះ​ ឃើញ​មាន​ទូរស័ព្ទ​១​គ្រឿង​។​

​ក្រោ​ពី​បាន​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​រួច​ សមត្ថកិច្ច​បាន​យក​សំណាក​សាកសព​ធ្វើតេស្ត​ អវិជ្ជមាន​កូ​វីត​១៩​ និង​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ឃើញ​ថា​ អវិជ្ជមាន​ ។​ ​ប​ច្ចុប្ប​ន្ន​ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ថា​ តើ​ជា​ករណី​ លោត​សម្លាប់​ខ្លួន​ ឬ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​៕​

អត្ថបទដែលជាប់ទាក់ទង