ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកក្រុមការងារ យុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា ទៀ វិចិត្រ

22

ព្រះសីហនុ-នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងលោក សរ កក្កដា ប្រធានក្រុមការងារយុវជនស្រុកព្រៃនប់ បានដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនស្រុក-ឃុំ និងអាជ្ញាធរមូលដ្ឋានចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា ទៀ វិចិត្រ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមដែលជួបការខ្វះខាតចំនួន១៣គ្រួសារ នៅក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ ៥០គ.ក
-ទឹកត្រី ៤ដប
-ពងទា ២០គ្រាប់
-ទឹកសុទ្ធ២កេស
-មី១កេស
-ត្រីខ ២យួរ
-អំបីល២កញ្ចប់
-បីចេង២កញ្ចប់
-ស្ករស ១គ.ក
-សាប៊ូលុច២ដុំ
-ម៉ាស១ប្រអប់
-ថវិកា៨ម៉ឺនរៀល
ក្រៅពីការឧបត្ថម្ភខាងលើ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាមួយចំនួនទៀត ដល់គ្រួសារក្រីក្រ ចំនួន០២គ្រួសារ សម្រាប់សាងសង់បន្ទប់ទឹក និងជួសជុលដំបូលផ្ទះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង