ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វត្តចំនួន ២២ ក្នុងស្រុកស្វាយជ្រំ និងស្រុកស្វាទាប បានទទួលទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សា របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី

76

ស្វាយរៀង៖ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ព្រះសង្ឃនៅតាមទីអារាម មិនអាចនិមន្តបិណ្ឌបាត ហើយប្រជាពុទ្ធបរិស័ទក៏មិន អាចយកចង្ហាន់ទៅប្រគេនព្រះសង្ឃដូចគ្រាមិននោះដែរ ដែលជាហេតុធ្វើឲ្យតាមទីអារាម មួយចំនួនធំតាមបណ្តា ខេត្តនានាកំពុងប្រឈម នឹងការខ្វះខាត ពិសេសក្នុងខេត្តស្វាយរៀងនេះ ។ ទើបនៅថ្ងៃទី៣០ និងថ្ងៃ៣១ ខែ កក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន ជាតំណាងរួមជាមួយក្រុមការងារ នាំយកទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សា វេរប្រគេនព្រះសង្ឃ នៅតាមវត្តចំនួន២២ ស្ថិតនៅក្នុងស្រុកស្វាយជ្រំ និងស្រុកស្វាទាបនៃខេត្តស្វាយរៀង ។

ឆ្លៀតក្នុងឱកាសនោះ លោក ជិន ប៊ុនធឿនបាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើរ សួរសុខ ទុក្ខពីសំណាក់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់ពុកម៉ែ បងប្អូន លោកតា លោកយាយថា ទីណាមានទុក្ខលំបាក គឺឯកឧត្តម និងលោកជំទាវតែងតែ ចាត់អោយក្រុមការងារមកពិនិត្យ ព្រមទាំងជួយតាមស្ថានភាពជាក់ស្តែង ។ ម្យ៉ាងវិញទៀតលោកបាន បន្ថែមថាប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលកំពុង រឹតបន្តឹងនូវវិធានការ ការទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ សូមអោយពុកម៉ែ បងប្អូន មេត្តាចូលអនុវត្តនូវវិធានការរបស់ ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីជំងឺ ដ៏កាចសាហាវមួយនេះ ដោយអនុវត្តការលាង ដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ពេទ្យ ឬក្រម៉ានៅកន្លែងមាន មនុស្សជួបជុំគ្នាច្រើន ។
បញ្ជីឈ្មោះបណ្តាវត្តទាំង ១០ក្នុងស្រុកស្វាយជ្រំមានដូចជា៖
១-វត្តភូមិធំ ក្នុងភូមិធំ ឃុំធ្លក
២-វត្តល្ងើន ក្នុងភូមិព្រៃពោធិ៍ ឃុំដូនស
៣-វត្តស្វាយជ្រំ ក្នុងភូមិបឹងវែង ឃុំស្វាយជ្រំ
៤-វត្តស្វាយផ្អែម ក្នុងភូមិស្វាយផ្អែម ឃុំស្វាយអង្គ
៥-វត្តពោធិ៍ធំ ក្នុងភូមិព្រៃតាពៅ ឃុំចំបក់
៦-វត្តទួលតាព្រហ្ម ក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់
៧-វត្តដក់ពរ ក្នុងភូមិដក់ពរ ឃុំស្វាយធំ
៨-វត្តសាមគ្គីមានជ័យ ក្នុងភូមិសំរោង ឃុំគ្រួស
៩-វត្តស្វាយធំ ក្នុងភូមិស្វាយចេក ឃុំស្វាយធំ
១០-វត្តសំរោងពេជ្រ ក្នុងភូមិពពារ ឃុំស្វាធំ
១១-វត្តកាសលារាម(ថ្មី) ក្នុងភូមិត្បែង ឃុំគោកព្រីង
១២-វត្តប្រាសាទ ក្នុងភូមិក្តីស្លា ឃុំស្វាយយា
១៣-វត្តស្វាយព្រហូត ក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ
១៤-វត្តពោធិ៍មង្គល ក្នុងភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ
ហើយវត្តចំនួន ០៨ទៀតក្នុងស្វាយទាបមាន រាយនាមដូចខាងក្រោម៖
១-វត្តតានូ ក្នុងភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប
២-វត្តសុខារាម ក្នុងភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប
៣-វត្តពោធិ៍បន្ទាយ ក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប
៤-វត្តពេជ្រមន្ត្រី ក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប
៥-វត្តព្រៃតាអី ក្នុងឃុំតាអី ស្រុកស្វាយទាប
៦-វត្តសុវណ្ណរង្សី ក្នុងឃុំតាអី ស្រុកស្វាយទាប
៧-វត្តអម្ពវនារាម ក្នុងឃុំរមាំងថ្កោល ស្រុកស្វាយទាប
៨-វត្តឧត្តមសិរី ក្នុងឃុំរមាំងថ្កោល ស្រុកស្វាយទាប
ទេយ្យវត្ថុដែលវេរប្រគេនក្នុងវត្តនីមួយៗរួមមាន:
១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ
២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង
៣-មី ចំនួន ១០កេសធំ
៤-ភេសជ្ជៈ Carabao ៣កេស
៥-ត្រីងៀត ១០ គីឡូ
៦-សាច់ក្រក់ ១០ គីឡូ
៧-សាច់ជ្រូកផាត់ ១០ គីឡូ
៨-ទឹកដោះគោខាប់ ២កេស ស្មើ ៩៦កំប៉ុង
៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ ស្មើ ២៥០កញ្ចប់តូច
១០-តែ ២គីឡូ
១១-ស្ករស ២៥ គីឡូ
១២-អំបិល ២៥ គីឡូ
១៣-ប៊ីចេង ១០ គីឡូ
១៤-ទឹកត្រី ៥យួរ ស្មើ ៣០ដប
១៥-ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប
១៦-សាប៊ូដុំ ៣០ដុំ
១៧-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត
១៨-វីតាមីនសេ ១០ប្រអប់
១៩-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប
២០-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប
២១-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់
២២-អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ
២៣-ដបដាក់អាល់កុល 500ml ៤ដប
២៤-ដបសម្រាប់អាល់កុល ១០ដប
២៥-ស្លាដក់ ៣៣៦អង្គ
២៦-ទៀនវស្សា ០១គូរក្នុងមួយវត្ត
២៧-ថវិកា ២លានរៀលក្នុងមួយវត្ត ។
ហើយក្រុមការងារក៏បានចែកជូនលោកយាយ លោកតា គណៈកម្មការវត្តចំនួន ៣៥៤នាក់ ដោយម្នាក់ៗទទួលបាន ឃីដ ០១ ដែលក្នុងនោះមានដូចជា:
១-ខោអាវ ០១ ឈុត
២-ក្រម៉ា ចំនួន ០១
៣-ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត
៤-សាប៊ូ ០១ដុំ
៥-ថ្នាំពេទ្យ ០១ប្រអប់
៦-អាល់កុលសម្រាប់មេរោគ ០១ដបតូច
៧-ម៉ាស់ ១០ ម៉ាស់
៨-សារ៉ុង ០១
៩-ប្រេងកូឡា ០១ដប
១០-ប្រេងខ្យល់ ០១ ដប
សូមបញ្ជក់ផងដែរថា ការវេរប្រគេនទេយ្យវត្ថុ បច្ច័យ និងទៀនចំណាំព្រះវស្សានេះ ធ្វើឡើងទូទាំងប្រទេសកម្ពុជា ជាច្រើនលើកណាស់មក ហើយដើម្បីចូលរួមលើកស្ទួយ វិស័យព្រះពុទ្ធសាសនាដែល ជាសាសនារបស់រដ្ឋ ហើយការវេរប្រគេននេះ ស្របពេល ព្រះរាជាណាចក្រកម្ពុជាកំពុង ប្រតិបត្តិពិធីបុណ្យចូលព្រះវស្សា ជាពិសេសទៅទៀតនោះ គឺទីអារាមដែលកំពុង ប្រឈមនឹងការខ្វះខាត កំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ ៕

អត្ថបទដែលជាប់ទាក់ទង