ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Update៖ សម្លាប់ រួចអូសយកមកភ្យួរកជាប់និងមែកដើមឆ័ត្រ មួយនៅផ្លូវR5ក្នុងតំបន់បឹងកក់ខណ្ឌដូនពេញ

99


ភ្នំពេញ៖ ប្រទះឃើញសពបុរសម្នាក់ យកទៅធ្វើការឲ្យភ្យួរក ជាប់ជាមួយនឹងមែកដើមឆ័ត្រមួយដើម ស្ថិតនៅតាមបណ្ដោយផ្លូវ R5 ស្ថិតនៅជិតនិងរដ្ឋាករទឹក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងតាំងពីម៉ោង ៥ និង ៤៦ នាទីត្រូវនឹងព្រឹកព្រលឹមថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០១៨។

មិនទាន់ស្គាល់ឈ្មោះជនរងគ្រោះនៅឡើយទេ។
ប្រជាពលរដ្ធក្រោយឃើញសពជនរងគ្រោះ ភ្យួរកបែបនេះគាត់សង្ស័យថា មានក្រុមជនសង្ស័យ បានធ្វើសកម្មភាពវាយសម្លាប់បន្ទាប់មកយកមកធ្វើការភ្ជួរក ជាប់នឹងដើមឆ័ត្រ ដើម្បីបំបិទភស្តុតាងនៅទីតាំងកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់។ នៅកន្លែងកើតហេតុគឺមានស្នាមបែក បំពង់ដាក់ទឹកក្ដៅ ដែលនៅជាប់និងចុងជើងជនរងគ្រោះ ហើយឃើញនៅស្នាមឈាម អូសជាប់និងផ្លូវបេតុង ។

ប៉ុន្តែរហូតមកដល់ពេលនេះ សមត្ថកិច្ចជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ ផ្នែកកោសល្យវិច័យ បានធ្វើការពិនិតទៅលើសពនិងស្នាមវត្ថុតាងផ្សេងៗ នៅកន្លែងកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង