ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូយ ឡាយ និង ណាម ម៉ូរ៉ាក់ខ្ទាតចេញពីការប្រកួត

143

​ភ្នំពេញ:អ្នកប្រដាល់២រូបទៀតហើយដែលខ្ទាតចេញពីព្រឹត្តិការណ៍TV5 Boxing Knock-Out Serie byK-Cement ក្នុងការប្រកួតនាយប់ថ្ងៃទី២៥សីហា ។

​កូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតចាញ់អ្នកប្រដាល់លីញ ភារម្យក្លិបភារម្យគុនខ្មែរដោយពិន្ទុនៅជុំទី២​ដែលការបរាជ័យនេះធ្វើឲ្យកូយ ឡាយបាត់បង់ឱកាសដើម្បីឡើងទៅប្រកួតបន្តនៅជុំទី៣ ទៀត ។ចំពោះភារម្យគេមាន
កៅអីសម្រាប់ប្រកួតបន្តនៅជុំទី៣ ឬហៅថាវគ្គ៨នាក់ចុងក្រោយទៀត ។

​ណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គខេត្តបាត់ដំបងក៏បាត់បង់ឱកាសឡើងទៅប្រកួតនៅជុំទី៣ទៀតដែរបន្ទាប់ពីប្រកួត
ចាញ់អ្នកប្រដាល់ពុទ្ធ សំបូរក្លិបពុទ្ធសេរីវង្សដោយពិន្ទុដែរនោះ ។

​ណាម ម៉ូរ៉ាក់ត្រូវវេចបង្វឹចត្រឡប់ទៅផ្ទះវិញក្នុងខណៈដែលពុទ្ធ សំបូរត្រៀមខ្លួនឡើងប្រកួតបន្តនៅជុំទី៣ដែល
ជុំមួយកាន់តែអស្ចារ្យហើយគូប្រកួតក៏កាន់តែខ្លាំងដែរនោះ ។

​គួរបញ្ជាក់ថាពេលនេះអ្នកប្រដាល់៦រូបបានខ្ទាតចេញពីការប្រកួត និង មាន៦រូបដណ្ដើមបានកៅអីដើម្បីប្រកួតបន្តនៅជុំទី៣ ។
​ជើងខ្លាំងទាំង៦រូបនោះមានលាប រដ្ឋាក្លិដីឡូត្ិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ កំពែង ខ្មៅសមាគមប្រដាល់ក្រ
សួងកសិកម្ម វុត្ថ លាន់លីញក្លិបអង្គរធំគុនខ្មែរ ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធ ពុទ្ធ សំបូក្លិបពុទ្ធ សេរីវង្ស និង លីញ ភារម្យក្លិបភារម្យគុនខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង