ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើយើងហូបក្រសាំងទាប ប្រៀប​ដូចហូបបន្លែ​ទិព្វជួយដល់សុខភាព

329

ភ្នំពេញ៖ អ្នកជំនាញខាងសុខភាពនិយាយថា៖បើយើងហូបក្រសាំងទាប ប្រៀប​ដូច​ញ៉ាំ​បន្លែ​ទិព្វ​! ពី ព្រោះវាជួយ​ទប់ស្កាត់​ជំងឺមហារីក លើសឈាម កែរោគ​ទឹកនោមផ្អែម បំបាត់​ជំងឺ​ភ្នែក​កន្ទុយថ្លែន មហារីក​ដោះ ជំនួយ​បេះដូង បំបាត់​ជ្រុះ​សក់។
ដើមក្រសាំងទាប ជួយ​ទប់ស្កាត់​ការ​ឈឺចាប់ និង​ការ​រលាក ដែល​វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ព្យាបាល​គ្រុនក្តៅ​ក្អក ផ្តាសាយ​ឈឺក្បាល និង​ជំងឺ​រលាក​សន្លាក់ , ជួយ​បញ្ចុះ ជាតិ​ខ្លាញ់​ក្នុង​ឈាម Cholesterol សម្រួល​ដំណើរ​នៃ​ឈាម​រត់ និង​បន្ថយ​នៃ​ការ​កក​ខ្លាញ់​ក្នុង​សរសៃឈាម ។
អ្នកជំនាញបន្តថា៖ក្រសាំងទាប មាន​បរិមាណ Vit C និង បេ​តា​ការ៉ូ​ទី​ន​ខ្ពស់ ក្ន​ង​ស្លឹក​មាន​សារធាតុ TRINIDATE ដែល​ច្រើន​យក​មក​ប្រើ​ជា​ថ្នាំ​ត្រជាក់ ។ការ​ប្រើប្រាស់​ដោយ​យើង​យក​វា​មក​ធ្វើ​ជា​បន្លែ​ញ៉ាំ​ឲ្យ​បាន​ញឹកញាប់ តែ​កុំ​ចំអិន​ឲ្យ​វា​ឆ្អិន​ខ្លាំង​ពេក​។

ក្នុងនោះអ្នកជំនាញបានរំលឹកថា៖ចំណាំក្រសាំងទាប​ជា​បន្លែ​សម្រាប់​បរិភោគ មិនមែន​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ឡើយ​គ្រាន់តែ​វា​មានគុណ​សម្បត្តិ ដល់​ការ​ថែរក្សា​សុខភាព​និង ជំងឺ ៕

អត្ថបទដែលជាប់ទាក់ទង