ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លួចបើកភោជនីយដ្ឋាន​ បង្កប់KTV នៅទួលគោកឃាត់ខ្លួនមនុស្សប្រុស ស្រី ១៣នាក់ ពិនិត្យយកសំណាកអវិជ្ជមាន

290

ភ្នំពេញ៖ អនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ប្រធានគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោកឯក ឃុន ដឿន បានចុះធ្វើការ បង្ក្រាបភោជនីយដ្ឋានលួចបង្កប់KTVមួយកន្លែង ដោយឃាត់ខ្លួនមនុស្ស ប្រុស ស្រីជាក់ស្តែងចំនួន១៣នាក់ ខណៈដែលពួកគេលួចបើកទទួលភ្ញៀវផ្គើនទៅនិងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ។

   ប្រត្តិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង៩និង០៧យប់ថ្ងៃព្រហស្បតិ៏ ទី៥  ខែសីហា ឆ្នាំ២០២១ នៅភោជនីយដ្ឋានផ្ទះផាតធីមានអាស័យដ្ឋានផ្ទះលេខ២០៣ផ្លូវលេខ២៦១កែង១៣៨ក្រុម២២ភូមិ៦សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ

    លោកឯក ឃុនដឿន បានអោយដឹងថា ក្រោយពីទទួលបានព័ត៌មានថា ទីតាំងខាងលើបានផ្គើនទៅនឹងបំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក នៅយប់ថ្ងៃទី៥ខែសីហាឆ្នាំ២០២១វេលាម៉ោង២១និង៧នាទីបានចុះដល់ទីតាំងជាក់ស្តែង ឃើញថាបានលួចបេីកទទួលភ្ញៀវចូលហូបចុកដោយរៀបចំតុកៅអីលក់ស្រាបៀរមានបុគ្គលិកទទួលភ្ញៀវចំនួន៨នាក់ស្រី៤នាក់  និងមានភ្ញៀវម្នាក់ប្រុសចូលច្រៀងកាខាអូខេមួយបន្ទប់ដែលមានអ្នកបំរេី៣នាក់ក្នុងនោះមេការស្រីម្នាក់អ្នកកំដរស្រី២នាក់ ជាមួយគ្នានោះ ក៏មានលោកអៀឆវុធភេទប្រុសអាយុ៤០ឆ្នាំជាថៅកែក៏នៅចាំចាត់ចែងផងដែរ

  ក្នុងប្រតិបត្តការណ៍កម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៣នាក់ស្រី៧នាក់ ក្នុងនោះមាន អ្នកបំរេី៨នាក់ស្រី៤នាក់ភ្ញៀវ១ម្នាក់ប្រុអ្នកកំដរនិងអ្នកបំរេីក្នុងបន្ទប់ចំនួន៣នាក់រួមទាំងថៅកែ១នាក់

    គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោកដឹកនាំដោយលោកឯកឃុនដឿនជាអភិបាលខណ្ឌទួលគោកបានឃាត់ខ្លួនអ្នកខាងលេីបញ្ជូនទៅអធិការនគរបាលខណ្ឌដេីម្បីចាត់ចែងតាមច្បាប់  ប៉ន្តែមុនពេលប្រមូលយកអ្នកទាំងអស់ទៅអធិការខណ្ឌ​ ​ ក៏បានយកសំណាកជាមុនជាលទ្ធផលសំណាក១៣នាក់ស្រី៧នាក់អវិជ្ជមានទាំងអស់។

ក្រុមការងារបានសម្រេចបិទភោនីយដ្ឋានខាងលេីជាបណ្តោះអាសន្ន

 

អត្ថបទដែលជាប់ទាក់ទង