ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត រេចង្កូតធ្លាក់ផ្លូវទៅបុកមនុស្ស ដែលកំពុងអង្គុយ នៅក្នុងតូបមុខផ្ទះស្លាប់ម្នាក់

54

 

សៀមរាប ៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុចផ្លូវក្រាលគ្រួសក្រហមភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប វាងរថយន្តម៉ាកTOYOTA PICK UP ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-0409ឆ្នាំផលិត1990 បើកបរដោយឈ្មោះណាំង សេត ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង បានរេចង្កូតធ្លាក់ផ្លូវទៅបុកមនុស្ស ដែលកំពុងអង្គុយនៅក្នុងតូបមុខផ្ទះ បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ ។

ជនរងគ្រោះឈ្មោះ អ៊ុល ហាន ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងធ្វើការឃាត់ខ្លួនអ្នកបើកកបររថយន្តបង្ក ហើយប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង សមត្ថកិច្ចយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដេីម្បីអនុវត្តតាមនីតិវិធីបន្ត ៕

អត្ថបទដែលជាប់ទាក់ទង