ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា ស្នើអាជ្ញធរចាត់វិធានការផ្លូវច្បាប់ ចំពោះជនមួយចំនួន ប្រព្រឹត្តសកម្មភាព ល្មើសពីគោលការណ៍គណបក្ស

58

 

ភ្នំពេញ ៖ ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ខណៈមានជនមួយចំនួនប្រព្រឹត្តសកម្មភាព ល្មើសពីគោលការណ៍គណបក្ស ដោយ ថ្មីៗនេះមានជនក្លែងបន្លំមួយក្រុម បានចេញលិខិតឧទ្ទេសនាមដោយប្រើរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងយកឈ្មោះជា “ កម្លាំងសហប្រតិបត្តិការកសាង សមាជិកគណបក្ស ជូនសម្តេចតេជោ ” ក្រុមនេះបានទៅទាក់ទង តាមខេត្តមួយចំនួនរួចហើយ ដើម្បីសុំចុះបំពេញបេសកកម្ម កសាងសមាជិកគណបក្សប្រជាជន កម្ពុជាក្នុងករណីពិសេស។ នេះបើតាមលិខិត ដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ម៉ម សារិន ប្រធានខុទ្ទកាល័យ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ។

ខុទ្ទកាល័យគណបក្ស បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ ប្រធាន គណៈកម្មាធិការគណបក្ស រាជធានី ខេត្ត ក្រសួង ស្ថាប័ន ធ្វើការតាមដាន និងត្រួតពិនិត្យដោយយកចិត្តទុកដាក់ ចំពោះករណីនេះ ហើយខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាល ច្រានចោលទាំងស្រុងនូវ សកម្មភាពល្មើសខាងលើនេះ ព្រោះខុសពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា មិនតែប៉ុណ្ណោះ ក្រុមនេះ ក៏ពុំមានការចាត់តាំងចេញពីអង្គការចាត់តាំងណាមួយ របស់គណបក្សប្រជាជនកម្ពុជាឡើយ៕

អត្ថបទដែលជាប់ទាក់ទង