ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន នាំកូនចៅចុះធ្វើអនាម័យ តាមដងផ្លូវ

47

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី០៦ខែសីហា ឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌចំការមន បានចុះសហការគ្នា ជាមួយខាងក្រុមហ៊ុនស៊ីន ទ្រី ដោយចុះធ្វើការបោសសម្អាត កើបដីខ្សាច់នៅលើកំណាត់ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៃរាជធានីភ្នំពេញ។
ក្នុងនោះដោយមានការចង្អុល បង្ហាញពីសំណាក់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយអោយ ផ្នែករដ្ឋបាលខណ្ឌចំការមន ដែលដឹកនាំការងារនេះដោយលោក ហាយ សិទ្ធី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ បានសហការជាមួយក្រុមហ៊ុន ស៊ីន ទ្រី បានចុះបោសសំអាតដីខ្សាច់នៅ លើទ្រូងតាមបណ្ដោយផ្លូវលេខ ២៧១ ចាប់ពីច្រមុះជ្រូកក្បាលថ្នល់ រហូតដល់ផ្លូវបំបែក ៣៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន៕

អត្ថបទដែលជាប់ទាក់ទង