ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋទីទាល់ក្រ៦០គ្រួសារ នៅភូមិត្មាតពង សង្កាត់បឹងធំ ទទួល អំណោយសប្បុរសធម៏ ពីអនុសាខាកាកបាទក្រហមខណ្ឌកំបូល ដើម្បីដោះស្រាយជីវភាព អំឡុងជំងឺកូវិដ-១៩

88

ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានកិក្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌកំបូល បានដឹកនាំមន្ត្រី ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរស់ធម៏ ផ្តល់ជូនគ្រួសារបងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ដែលជួបការលំបាកក្នុងអំឡុងពេលជំងឺកូវីដ-១៩ សិ្ថត នៅក្នុង ភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល ចំនួន ៦០គ្រួសារ ដើម្បីយកទៅដោះស្រាយក្នុងជីវភាពគ្រួសារ ។ ពិធីនេះបានប្រព្រឹត្ដ ទៅកាល ពីថ្ងៃសៅរ៍១៤រោច ខែទុ.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះលោក ឃឹម ស៊ុនសូដា ប្រធាន អនុសាខាកាកបាទក្រហមខណ្ឌកំបូល បាន ពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែល ជានិច្ចកាល សម្ដេច និងថ្នាក់ដឹកនាំ តែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត លើការងារមនុស្សធម៌ ការលើក កម្ពសកម្រិតជីវៈ ភាព រស់នៅរបស់បងប្អូន ប្រជាជន នៅមូលដ្ឋាន និងនៅទូទាំងប្រទេសតាម រយៈកិច្ចការងារ អភិវឌ្ឍន៍គ្រប់ វិស័យឥតឈប់ ឈរ និងរីកចម្រើនជាលំដាប់ ជាពិសេស ការអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ ក្រសួងសុខា ភិបាល និងវិធាន ៣កុំ ៣ការពារ ដើម្បីចូលរួមការពារទប់ ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ។
អំណោយសប្បុរស់ធម៏ របស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌកំបូលយកមកចែកជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រនៅពេលនេះចំនួន ៦០គ្រួសារ ក្នុងមួយ គ្រួសារ ទទួលបាន អង្ករ៥០គីឡូក្រាម,ទឹកត្រី១យួរ,ទឹកសាអុីវ១យួរ, មី១០ កញ្ចប់ , និងត្រីខ៥កំប៉ុងផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង