ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានដាក់ចេញ យុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ និងក្មេងជំទង់ អាយុ១២ឆ្នាំដល់១៧ឆ្នាំ

51

ភ្នំពេញ៖ ជំនួសមុខឱ្យមាតាបិតា-អាណាព្យាបាលរបស់កុមារ-យុវវ័យទាំងអស់ក្នុងរាជធានីភ្នំពេញ និងតាងនាមក្រុមប្រឹក្សា គណៈ អភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ   និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ។

លោក ឃួង ស្រេង បានលើកឡើងថា ការដាកច់េញយុទ្ធនាការនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការកំសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ និងការការពារអាយុជីវិតប្រជាជន ប្រឆាំងនឹងជំងឺរាត់ត្បាតសកលកូវីដ-១៩ ប្រកបដោយភាពប្រាកដនិយម និងទស្សនវិស័យដឹកនាំដ៏ឧត្តុង្គឧត្តមបំផុត៕

អត្ថបទដែលជាប់ទាក់ទង