ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរាជធានី ចុះរៀបចំសណ្ដាប់ធ្នាប់ នៅផ្លូវម៉ៅសេទុង បើទោះបីជាប់រវល់ ខ្លាំងក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវី-១៩

146

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បើទោះបីជាប់មមាញឹកខ្លាំង នៅក្នុងកិច្ចការការងារទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពិសេសជំងឺបំលែងថ្មីប្រភេទ(ដែលតា)ក៏ពិតមែន។ ប៉ុន្តែសម្រាប់សកម្មភាព
នៃការរៀបចំសណ្ដាប់ធ្នាប់ ដើម្បីធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ មានរបៀបរៀបរយល្អ មានបរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញ នៅតែធ្វើសកម្មភាពរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ ដើម្បីអោយរាជធានីមួយសមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ ដែម្ខាងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី
-១៩ និងដៃម្ខាងទៀតធ្វើសកម្មភាពការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ។
ជាក់ស្តែងនៅរសៀលថ្ងៃទី០៩ខែសីហានេះ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងឲ្យលោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅលើផ្លូវម៉ៅសេទុង នៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ។
ការរៀបចំសណ្ដាប់ធ្នាប់នេះ ក៏មានការចូលរួមពីលោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌគោក ប្រធានការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញនិងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ សកម្មភាពនៃការរៀបចំសណ្ដាប់ធ្នាប់នេះ បានចាប់ផ្ដើមចេញពីគល់ស្ពានអាកាសតិចណូ តាមបណ្តោយផ្លូវម៉ៅសេទុងរហូតទៅដល់មហាស្របចេនឡា ។
លោកមាន ចាន់យ៉ាដា ដែលជាអ្នកដឹកនាំផ្ទាល់ក្នុងការរៀបចំសណ្ដាប់ធ្នាប់នេះ បានបញ្ជាក់អោយដឹងថា ចំពោះអាជ្ញាធរខណ្ឌ ការរៀបចំសណ្តាប់ធ្នាប់ត្រូវធ្វើឡើងជាប្រចាំហើយ នៅក្នុងមូលដ្ឋានរបស់ខ្លួនតែសម្រាប់អាជ្ញាធររាជធានីភ្នំពេញ គឺគ្រាន់តែចុះមកម្ដងៗប៉ុណ្ណោះ ដើម្បីពង្រឹងការអនុវត្តនៃការរៀបចំសណ្ដាប់ធ្នាប់នៅតាមខណ្ឌនីមួយៗនេះ អោយមានលក្ខណៈកាន់តែល្អប្រសើរ ទាំងសណ្តាប់ធ្នាប់និងមានបរិស្ថាន ។
លោកមាន ចាន់យ៉ាដា ក៏បានបញ្ជាក់ផងដែរថា សណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវម៉ៅសេទុងនេះ ឃើញថា មានលក្ខណៈល្អប្រសើរមួយកម្រិតហើយ ដោយប្រជាពលរដ្ឋមួយចំនួនបានយល់ដឹងនិងបានចូលរួមជាមួយអាជ្ញាធរយើង ។ តែទោះបីជាយ៉ាងណាក្តី ក៏នៅមានបងប្អូនអាជីវករមួយចំនួននៅតែរំលោភបំពានធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈដែរ ដែលតម្រូវអោយយើងចុះណែនាំពួកគាត់បន្ថែម។
ក្នុងប្រតិបត្តិការនៃការចុះរៀបចំសណ្ដាប់ធ្នាប់នេះ
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី ក៏បានធ្វើការណែនាំដល់បងប្អូនអាជីវករដែលជាអ្នកលក់បន្លែផ្លែឈើនៅលើផ្លូវ៣៣៤ ក្បែរផ្សារនាគមាសក្នុងសង្កាត់ផ្សារដើមគរ ទាំងអស់ត្រូវលក់ដូរ អោយ
មានសណ្តាប់ធ្នាប់ បើមិនអនុវត្តតាមការណែនាំ ពោលគឺនៅតែលក់លើចំណីផ្លូវទៀត នៅព្រឹកថ្ងៃស្អែកទី១០ខែសីហានេះ អាជ្ញាធរនឹងចុះអនុវត្តម្ដងទៀត ជាមួយនិងការប្រើវិធានការច្បាប់ដោយមិនលើកលែងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង