ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បញ្ជាក់ថា ​អ្នកដែលចាក់វ៉ាក់សាំង AstraZeneca រួច​ហេីយ​ សូមកុំអាលដាក់សំណេីរចាក់ដូសទីបី

43

ភ្នំពេញ៖ សម្តេចតេជោ បញ្ជាក់ថា​អ្នកដែលចាក់វ៉ាក់សាំង AstraZeneca រួច​ហេីយ​ សូមកុំអាលដាក់សំណេីរចាក់ដូសទីបី។​ មានបញ្ហា​ពីរ​ ដែលមិនទាន់អាចឱ្យ​ធ្វេី​បាន​គឺ​គម្លាត​នៃការចាក់​ និង​ បញ្ហាទីពីរ​គឺវ៉ាក់សាំង​អាស្ត្រាហ្សានីការ​មិនទាន់គ្រប់គ្រាន់។

សម្តេច​តេជោ​បញ្ជាក់ថា​ សូមឱ្យគិតពីបញ្ហាលំបាក​របស់​រាជរដ្ឋាភិបាល​ មុននឹងដាក់សំណេីរ
ដូច្នេះ​។

សម្តេច​តេជោ​បញ្ជាក់ថា​ អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំង​អាស្ត្រាហ្សានីការ​ពីរដង រួច​មកហើយ​នោះ​ គឺ​យេីងមិនទាន់បានសិក្សាពីគម្លាតនៃការចាក់ដូសទីបីនៅឡេីយទេ។

អាស្ត្រាហ្សានីការ​នាពេលនេះ​ ប្រេីស​ម្រាប់កម្លាំងជួរមុខ​ និងអ្នកដែលបានចាក់ស៊ីណូវ៉ាក់​ និង​ ស៊ីណូហ្វាម​ រួចតែប៉ុណ្ណោះ​៕

អត្ថបទដែលជាប់ទាក់ទង