ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត lexus NX200t បើកលឿន បុករថយន្តកូរ៉េ កំពុងបត់ឆ្លងផ្លូវ ក្រឡាប់ឆេះអស់ទាំងស្រុង

44

 

ភ្នំពេញ ÷ រថយន្ត LEXUS NX200t ក្រឡាប់បោកផ្ទប់បង្គោលភ្លេីង ផ្ទុះឆេះយ៉ាងសន្ធោរសន្ធៅ បន្ទាប់ពីបេីកបោះពួយក្នងល្បឿនលឿន ទៅបុកជាមួយរថយន្តកូរ៉េ អ្នកលក់ការ៉េម ដែលបេីកបត់ត្រឡប់ក្រោយ បណ្ដាលឲ្យខ្ទាតវិលជាច្រេីនជុំបុកបាក់បង្គោលភ្លេីង១ដេីម និងបោកផ្ទប់បង្គោលភ្លេីង សំណាងល្អ បានប្រជាពលរដ្ឋជួយសង្គ្រោះចេញពីរថយន្តទាន់ពេល ទេីបម្ចាស់រថយន្ត NX200t នៅរស់រានមានជីវិត ហេីយរថយន្តក៏ផ្ទុះឆេះតែម្ដង ចំណែក២នាក់ប្ដីប្រពន្ធ ភាគីខាងរថយន្តលក់ការ៉េម រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ ហេតុការណ៍នេះស្ថិតនៅមុខច្រកចូលបុរីសុភមង្គល នៅផ្លូវ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាម៉ោង០៩យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តកូរ៉េដើរលក់ការ៉េមមួយគ្រឿង ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ 2D -7735 បើកបរដោយប្តីប្រពន្ធ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១B ក្នុងទិសដៅពីកើតមកលិចបានបទឆ្វេងបម្រុងឆ្លងផ្លូវ ឡើងទៅទិសខាងកើតវិញ ខណៈបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវរថយន្តLexus NX 200t មួយគ្រឿងទៀតពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BQ- 8772 បើកបរដោយបុរសម្នាក់ ធ្វើដំណើរបញ្រ្ចាសគ្នា ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្ត
កូរ៉េដើរលក់ការ៉េម ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យប្តីប្រពន្ធ២នាក់ ជាម្ចាស់រថយន្តកូរ៉េ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯរថយន្តបង្កវិញ មិនទាន់អស់ល្បឿន បន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើមរួចក្រឡាប់ឆេះរថយន្តអស់ទាំងស្រុង សល់តែគ្រោងឆ្អឹង សំណាងបានពលរដ្ឋនៅទីនោះ នាំគ្នាជួយវាយបំបែកកញ្ចក់ យកម្ចាស់រថយន្តLexus NX 200t ចេញពីរថយន្តទាន់ពេល មិនមានរងរបួសនោះទេ។

សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ បានចុះមកដល់ពិនិត្យជុំវិញកន្លែងកើតហេតុ ធ្វើកំណត់ហេតុ ហៅរថយន្តស្ទូចយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋានខេត្តកណ្តាល រង់ចាំដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង