ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឆក់កាបូប ៣នាក់

56

 

ភ្នំពេញ ៖ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ នគរបាលខណ្ឌឬស្សីកែវ បានបើកការស្រាវជ្រាវតាមជំនាញឈាងទៅដល់ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចមានស្ថានទំងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបប្រាក់) នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៤០នាទី នៅចំណុចបណ្តោយផ្លូវលេខ៥ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ១-ឈ្មោះ អាន សុខទិត្យធិរាម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ (គ្មានសារធាតុញៀន)។ ២-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ (គ្មានសារធាតុញៀន) ។ ៣-ឈ្មោះ ម៉ោញ ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចក៏បានដកហូតសម្ភារៈ រួមមាន ៖ ម៉ូតូ១គ្រឿងម៉ាកស្កូបពីពណ៍សផ្លាកលេខភ្នំពេញ 1ID-6134។ ដោយឡែកសម្ភារៈបាត់បង់ រួមមាន ៖ ទូរសព្ទម៉ាកម៉ាក Iphone 11 ប្រូ, ប្រាក់ចំនួន១០០០០០រៀល, កាបូបប្រាក់ពណ៍ខ្មៅចំនួន១ ។

ចំណែកជនរងគ្រោះ ឈ្មោះ មាន ដានី ភេទស្រី អាយុ៣៣ ស្នាក់នៅផ្ទះលេខ៣៦៨ ផ្លូវលំ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះនៅចំនុចកើតហេតុខាងលើ បានសម្រេច ហើយគេចខ្លួនបាត់ លុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩:០០នាទី កំលាំងជំនាញខណ្ឌ បើកការស្រាវជ្រាវក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចឃាត់បានជនសង្ស័យចំនួន៣នាក់ នៅចំណុចក្រោយពេទ្យកាល់ម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញ យកមកសាកសួរនាំនៅអធិការដ្ធាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ។

អត្ថបទដែលជាប់ទាក់ទង