ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ ដឹកនាំការប្រជុំ ស្ដីពីការងារគ្រប់គ្រង ការងារព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ និងលទ្ធផលការងារចាក់វ៉ាក់សាំងជូនដល់កុមារ យុវជន អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ

55

 

ភ្នំពេញ៖នៅសាលាខណ្ឌកំបូលកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ដែលដឹកនាំលោកឃឺម ស៊ុនសូដា អភិបាលខណ្ឌកំបូលដេីម្បីពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការងារគ្រប់គ្រងការងារព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ និងលទ្ធផលការងារចាក់វ៉ាក់សាំងជូនដល់កុមារ យុវជន អាយុ១២ឆ្នាំ ដល់ក្រោម១៨ ឆ្នាំក្នុងភូមិសាស្ត្រខណ្ឌកំបូល ។

កិច្ចប្រជុំខាងលេីមានការអញ្ជេីញចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាលសាលាខណ្ឌ លោក លោកស្រីប្រធានការិយាល័យចំណុះ និងជំនាញក្រោមឱវាទរដ្ឋបាលខណ្ឌ លោកចៅសង្កាត់ និងស្មៀនសង្កាត់ទាំង ៧៕

អត្ថបទដែលជាប់ទាក់ទង