ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ឆក់ស្លាប់ ពេលយកបំពង់ពន្លត់អគ្គិភ័យ ទៅជួយបាញ់ទប់ស្កាត់ហេតុការណ៍ទុសេខ្សែភ្លើង

58

 

ភ្នំពេញ ÷ បុរសដែលជាកម្មកដឹកជញ្ជូនម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ ពេលកំពុងតែជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យ កំពុងតែឆាបឆេះបណ្តាញខ្សែភ្លើងរបស់អគ្គិសនីកម្ពុជា កាលពីវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ខាងលើមានឈ្មោះរីន ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះកំពុងតែលើកដាក់សម្ភារៈ នៅហាងបោះដុំនិងលក់រាយភេសជ្ជ:គ្រប់មុខ យីហោ ប៊ុន សោភា ខណៈពេលនោះ ក៏មានផ្ទុះបណ្តាញប្រអប់ភ្លើង ក្នុងកាប៊ីនភ្លើងឆាបឆេះខ្សែភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ហាង និងប្រជាពលរដ្ឋដែលរស់នៅក្បែៗនោះ រួមនឹងអ្នកដំណើរផងដែរ ខណៈពេលនោះជនរងគ្រោះ បានយកបំពង់បាញ់ពន្លត់អគ្គិភ័យ ជួយបាញ់ទប់ស្កាត់កុំឲ្យរាលដាល ដល់ផ្ទះថៅកែរបស់គាត់ ស្រាប់តែធ្លាក់ខ្សែភ្លើងស្រាតកាប ធ្លាក់មកដល់ដីរេចុះរេឡើង ស្រូបឆក់ជនរងគ្រោះផ្ទុះស្លាប់ភ្លាមៗតែម្តង៕

អត្ថបទដែលជាប់ទាក់ទង