ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ច កំពុងបន្តស្វែងរក ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដែលក្រុមគ្រួសារអះអាងថា បានបាត់ខ្លួនក្នុងអាគារកាស៊ីណូ ឈ្មោះហ្កាន់ដាវ

71

ក្រុងព្រះសីហនុ-កម្លាំងសមត្ថកិច្ចកំពុងបន្តស្វែងរកក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដែលក្រុមគ្រួសារអះអាងថា បានបាត់ខ្លួនក្នុងអាគារកាស៊ីណូ(ផ្អាកអាជីវកម្ម)មួយកន្លែងឈ្មោះហ្កាន់ដាវ ស្ថិតក្នុងភូមិ៤សង្កាត់ លេខ៤ក្រុងព្រះសីហនុ តាំងពីល្ងាចថ្ងៃទី៩សីហា២០២១ ដែលរហូតមកត្រឹមថ្ងៃត្រង់ថ្ងៃទី១០សីហា២០២១នេះ នៅមិនទាន់ប្រទះឃើញក្មេងប្រុសនេះនៅឡើយ ហើយការរុករកក្មេងប្រុសនេះ បើតាមលោក វរសេនីយ៍ឯក តី វិសាលអធិការនគរបាលក្រុងព្រះសីហនុឲ្យដឹងថា សមត្ថកិច្ចចម្រុះបានរុករកទាំងនៅក្នុងអាគារកាសុីណូនេះ និងស្រាវជ្រាវរកតាមជំនាញ នៅក្រៅទីតាំងកាស៊ីណូនេះផងដែរ។

ករណីនេះបើយោងតាមប្រភពពីម្តាយក្មេងដែលបាត់ខ្លួននេះឲ្យដឹងថា ក្មេងប្រុសនេះមានឈ្មោះ ភឿង វេហា អាយុ ១៤ឆ្នាំ ជាកូនប្រុសទីមួយក្នុងចំណោមកូន៥នាក់ ដែលបានមករើសអេតចាយនៅម្តុំឆ្នេរអូឈើទាលជារៀងរាល់ថ្ងៃ។ នៅថ្ងៃកើតហេតុ កូនប្រុសរបស់គាត់បានមករើសអេតចាយជាមួយក្មេង៥នាក់ទៀត ប៉ុន្តែបាត់តែកូនប្រុសរបស់គាត់មិនឃើញត្រឡប់ទៅផ្ទះដូចរាល់ថ្ងៃ។ នៅពេលសួនាំក្មេងៗទើបដឹងថា កូនប្រុសរបស់គាត់បាត់ខ្លួនពេលកំពុងចូលរើសអេតចាយដែកចាស់ៗក្នុងកាស៊ីណូដែលផ្អាកអាជីវកម្មមួយនេះ ហើយត្រូវបានអ្នកមើលថែកាស៊ីណូមកទាន់ ក្រុមក្មេងៗរើសអេតចាយក៍នាំគ្នារត់គេចចូលទៅខាងក្នុងអាគារ និងថាក្រោយមកក្មេងផ្សេងទៀតបានត្រឡប់មកផ្ទះវិញ នៅបាត់តែ កុមារា ភឿង វេហា ម្នាក់ប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បានពីស្ថានភាពនៃការបាត់ដំណឹងក្មេងប្រុសម្នាក់នេះថាបែបណានៅឡើយ ដោយសារតែស្វែងរកកំពុងធ្វើ៕

អត្ថបទដែលជាប់ទាក់ទង