ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរឆក់ទូរស័ព្ទម្នាក់ ត្រូវបានតុលាការខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួន

75

កំពង់ចាម៖ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បានបញ្ជាក់ថា អ្នកសាងអ្វី នឹងទទួលផលនោះ ក្នុងនោះ ជនសង្ស័យម្នាក់ ដែលជាចោរឆក់ទូរស័ព្ទ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួន។

សូមបញ្ជាក់ថា ជនសង្ស័យក្នុងករណីឆក់ទូរស័ព្ទ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេង ៤៦៥ សម្រេចបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ ឈ្មោះ មឿនសុធន ហៅ ម៉ាញ ក្នុងករណីលួចមានស្ថានទម្ងន់ (ឆក់ទូរស័ព្ទដៃ)
កាលពីនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៩និង៤០នាទី ពីឈ្មោះ ស្រ៊ាង ស៊ាងហ៊ីម ភេទស្រី អាយុ១៦ឆ្នាំ ទូរស័ព្ទរបស់ខ្លួនម៉ាក អាយហ្វូន ស៊ិចផ្លេស (Iphone 6plus) ពណ៌ខ្មៅ ត្រង់ចំណុចមុខអគ្គិសនីខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ខណៈពេលដែលខ្លួនកំពុងជិះម៉ូតូ ហើយទុកទូរស័ព្ទដៃនៅក្នុងហោប៉ាវ ស្រាប់តែជនមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស ជិះម៉ូតូមកពីក្រោយខ្លួន ធ្វើសកម្មភាពឆក់យកទូរស័ព្ទហើយ គេចខ្លួនបាត់ ។ ក្រោមការស៊ើបអង្កេតយ៉ាងម៉ត់ចត់ របស់ជំនាញអធិការដ្ឋានគរបាលក្រុងកំពង់ចាម សហការជាមួយជំនាញខេត្ត រហូតដល់ថ្ងៃទី២១ខែសីហា ឆ្នាំ២០១៨ ទើបយើងឃាត់បានជនសង្ស័យ រួមទាំងទូរស័ព្ទដែលឆក់នោះមកវិញ កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី រីឯទូរស័ព្ទប្រគល់ជូនម្ចាស់ដើមវិញ៕

អត្ថបទដែលជាប់ទាក់ទង