ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចហេង សំរិន

113

​ភ្នំពេញ:ការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាពញាចក្រីហេង សំរិនលើកទី២ឆនាំ
២០១៨បានបើកការប្រកួតជាផ្លូវការហើយ ។

​លោកវង សូត្ររដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទាបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតនេះ ។មានក្រុមបាល់ទាត់ចំនួន២១ចូលរួម ហើយបែងចែកជា៤ពូលដែលពូលA ពូល B និងពូល D មាន៥ក្រុមចំពោះពូលC មាន៦ក្រុម ។

​ក្រុមនីមួយៗអនុញ្ញាតឲ្យមានក្រុមកីឡាករអាជីពដែលកំពុងលេង ក្នុងលីគកំពូល២រូប និង លេងក្នុងលីគ ២ចំនួន២រូបចូលលេង ។ការអនុញ្ញាតឲ្យដាក់កីឡាករអាជីពបែបនេះ គឺដើម្បីឲ្យកីឡាករអាជីពទាំងនោះជួយផ្ដល់នូវបទពិសោធន៍ដល់កីឡាករថ្មីៗ ក្មេងៗ ។

​ការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី២៦សីហាទៅនេះ តាមការគ្រោងទុកនឹងបញ្ចប់ នៅថ្ងៃទី២០តុលាឆ្នាំ២០១៨ខាងមុខនេះ ។សូមបញ្ជាក់ថាជានមួយនឹងការ ចូលរួមជាអធិបតីក្នុងការបើកការប្រកួតនេះលោកវង សូត្របានជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះ ចំនួន២០លានរៀល ។

​នៅថ្ងៃសម្ភោធន៍បើកកម្មវិធីនេះដែរក៏មានការប្រកួតចំនួន២ដែរគឺពូA និង C ។ សម្រាប់ពូលAក្រុមTNកណ្ដាល FC ប្រកួតស្មើជាមួយក្រុមសម្ព័ន្ធគ.ស.ន.ប.ក ក្នុងលទ្ធផល ១ ទល់ ១ ។ចំពោះពូល C វិញក្រុមពិស្ណុការប្រកួត ឈ្នះក្រុមព្រះខ័នរាជស្វាយរៀង៣ ទល់២ ។

​សម្រាប់ព្រឹត្តិការន៍នេះអ្នកដែលមានកំហុសពិន័យដោយកាតក្រហមត្រូវបង់ប្រាក់៤០.០០០រៀល កាតលឿង២០.០០០រៀល ។ក្រុមបានចំណាត់ថ្នាក់លេខ ១បានរង្វាន់៣២លានរៀល លេខ ២បាន២០លានរៀល និង លេខ ៣បាន១៤លានរៀល ។

​ចំពោះរង្វាន់ដទៃទៀតនោះអ្នកចោទីល្អបាន២លានរៀល អ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេ បាន២លានរៀលចំពោះក្រុមFair-Playបានរង្វាន់៦លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង