ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោបន្តចុះពិនិត្យចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់កុមារ និងក្មេងជំទង់ អាយុពី១២ ដល់១៧ឆ្នាំ នៅក្នុងស្រុកខ្សាច់កណ្តាល

51

 

កណ្ដាល៖នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកលោកស្រីប្រធានមន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់កុមារ និងក្មេងជំទង់ អាយុពី១២ ដល់១៧ឆ្នាំ នៅក្នុងស្រុកខ្សាច់កណ្តាល ព្រមទាំងបន្តចុះពិនិត្យទីតាំងត្រៀមរៀបចំសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក បងប្អូនពលករ ដែលមកពីប្រទេសថៃ នៅវិទ្យាល័យហ៊ុនសែនខ្សាច់កណ្តាលដើម្បីបញ្ជៀសការរីករាលដាលនៃជម្ងឺកូវីដ-១៩។
ក្នុងឱកាសនោះលោកជំនួយការសម្តេចតេជោនិងជសអភិបាលរងខេត្តកណ្ដាលបានរំលឹកដល់ក្មួយៗបន្តពាស់ម៉ាស លាងដៃនិងសាប៊ូ ជែល អាកុល. រក្សាគម្លាត បុកគ្គលនិងពិសេសអនុវត្ត៣កុំនិង៣ការពាររបស់សម្ដេចតេជោ៕

អត្ថបទដែលជាប់ទាក់ទង