ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករ៣នាក់ស្លាប់​ និងរងរបួសជាច្រើននាក់ ពេល​រថយន្តដឹកកម្មករ បុកជាមួយរថយន្តមួយគ្រឿងទៀត នៅស្រុកសំរោងទង

139

 

កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មានករណីរថយន្តដឹកកម្មករ (ឡានកូរ៉េ ២,៥តោន) បានបុកជាមួយរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យកម្មករ៣នាក់ស្លាប់​ និងរងរបួសជាច្រើននាក់។

យោងតាម​របាយការណ៍​ អធិការ​នគរបាលស្រុក​សំរោងទង​ នៅម៉ោងប្រមាណ ១៨និង៣០នាទី ថៃ្ងទី​១១​ ខែសីហា​ ឆ្នាំ​២០២១​ មានករណីរថយន្តដឹកកម្មក​រ បុកជាមួយរថយន្ត​ មួយគ្រឿង​ទៀតដឹកឥដ្ឋ​ លេីកំ​ណាត់ផ្លូវជាតិ​លេខ ៤១​ ចន្លោះគីឡូម៉ែត្រលេខ ៣​-៤ ស្ថិត​ក្នុង​ភូមិសំរោង ឃុំត្រពាំងគង ស្រុ​កសំរោងទង​ ខេត្តកំពង់ស្ពឺ​ ។

តាមការបញ្ជាក់​ ​រថយន្ត​ជួបគ្រោះថ្នាក់ខាងលេី​មា​ន​កម្មករ កម្មការិនី​ ជិះ​សរុប​ ៣៥​ នាក់ ក្នុងឧប្បវហេតុ​នេះបណ្ដាល​ឱ្យ​កម្ម​ករ​ស្លា​ប់​ ចំនួន​ ០៣​ នាក់​ ប្រុស​ម្នាក់​ ជិះនៅផ្នែកខា​ង​ក្រោ​យរថយន្ដ​ ។

លោកអធិការ​បន្ថែម​ឱ្យ​ដឹងទៀតថា​ ក្រៅពីអ្នកស្លា​ប់​ខាងលេី​ ក៏មានអ្នករបួសធ្ងន់​ ១៧​ នាក់ របួស​ស្រា​ល​ ០៨​ នាក់ និងតៃកុងរថយន្ដ​ ០២នាក់​ ព្រូរថយន្ដ​ម្នាក់​ សរុបក្នុងហេតុការណ៍​​ អ្នករងរបួស​ ២៨​ នាក់​ ស្លាប់​ ០៣​ នាក់​ ក្រៅពីរនោះ​ របួសតិចតួច។ មូលហេតុជំនាញបន្ដស្រាវជ្រាវ​ ចំណែកវត្ថុតាង កម្លាំងនគរបាលបានចំណាត់ការស្ទួចយកមករក្សាទុក ជាបណ្ដោះអាសន្ន​ ដេីម្បី​កសាងសំ​ណុំ​រឿ​ង​ចាត់ការ​នីតិវិធី​បន្ដ​៕

អត្ថបទដែលជាប់ទាក់ទង