ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ករណីរារាំងការអនុវត្តវិធានការសុខាភិបាល ប្រមូលផ្តុំគ្នាផឹកស៊ី នៅក្នុងហាងសំណាងពន្លឺថ្មី

175

 

ភ្នំពេញ ៖ ដោយល្មើសនិងវិធានការ រដ្ឋបាលរាជធានីភ្នំពេញ ភោជនីយដ្ឋាន “សំណាងពន្លឺថ្មី” ទីតាំងហាង សំណាងពន្លឺថ្មី ស្ថិតនៅផ្លូវលេខ ១៩៤៤ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានបង្ក្រាប នៅយប់ម៉ោង ៨និង៣០ នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះ។ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រតិបត្តិការបង្ក្រាបភោជនីយដ្ឋាន ដែលមានឈ្មោះខាងលើ ក្នុងករណីលួចបើកទទួលភ្ញៀវឱ្យចូលទទួលទានគ្រឿងស្រវឹង។

ទង្វើរបស់ភោជនីយដ្ឋានខាងលើ ល្មើសនឹងលិខិតលេខ ២៤៩ / ២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ និងលិខិតលេខ ២៥៩ / ២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ។

អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី) នៅចំណុចក្នុងហាងសំណាងពន្លឺថ្មី ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០៧នាក់៖ ១-ឈ្មោះ ផល សុផាត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការហាងសំណាងពន្លឺថ្មី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្នានសារធាតុញៀន) , ២-ឈ្មោះ អៀង វណ្ណថា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ១២៤ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្នានសារធាតុញៀន) , ៣-ឈ្មោះ តូច ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្នានសារធាតុញៀន) , ៤-ឈ្មោះ សុខ កន្នីកា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ (គ្នានសារធាតុញៀន) , ៥-ឈ្មោះ ម៉ម អារីដាវណ្ណដេរ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅ បន្ទប់ជួល ខណ្ឌបឹងកេងកង (គ្នានសារធាតុញៀន) , ៦-ឈ្មោះ អាន់ សាមិត្ត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិដើមដូង ឃុំដើម្ដូង ស្រុកអង្គរជ័យ ខេត្តកំពត (គ្នានសារធាតុញៀន) , ៧-ឈ្មោះ ហេង សុខជា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងសំណាងពន្លឺថ្មី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(គ្នានសារធាតុញៀន) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការអប់រំ និងផាកពិន័យ ៕

អត្ថបទដែលជាប់ទាក់ទង