ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៤៥៥នាក់ ជាសះស្បើយ ចំនួន ៦៧៧នាក់ និង ស្លាប់ ចំនួន ២០នាក់

31

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៤៥៥នាក់, ករណីជាសះស្បើយ ចំនួន ៦៧៧នាក់, និងករណី ស្លាប់ ចំនួន២០នាក់ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ៨១នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិលបាល បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ៨៣,៨៣៩នាក់, ជាសះស្បើយសរុប៖ ៧៨,៤៣១នាក់, ករណីស្លាប់សរុប៖ ១,៦៣៤នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ ១២,៤៣៥នាក់ ៕

អត្ថបទដែលជាប់ទាក់ទង