ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ទទួលអំណោយ មនុស្សធម៌ពី សប្បុរសជនជាថវិកា និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩

93

ព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាថវិកា និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។

អំណោយដែលបានប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ មានដូចខាងក្រោម៖
១. ក្រុមហ៊ុន ជេធី អ៉ិនធើណេសិនណល (ខេមបូឌា) ឯ.ក ឧបត្ថម្ភម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ២០គ្រឿង ម៉ាស៊ីនបាញ់ផ្សែងសម្លាប់មេរោគចំនួន ០១គ្រឿង អាល់កុលចំនួន ១០កាន និងទឹកថ្នាំសម្លាប់មេរោគចំនួន ០២ដបធំ
២. ក្រុមហ៊ុនជុងគ័រជាងជូការិយាសាងសង់ទី៧ ឧបត្ថម្ភថវិកាចំនួន ១២.០០០ ដុល្លារអាមេរិក។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជេធី អ៉ិនធើណេសិនណល (ខេមបូឌា) ឯ.ក និងក្រុមហ៊ុនជុងគ័រជាងជូការិយាសាងសង់ទី៧ ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

ក្នុងនោះឯកឧត្តម អភិបាលខេត្ត សង្ឃឹមនិងជឿជាក់ថាបងប្អូនសប្បុរសជន ក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុក្នុងការចូលរួមបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង