ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លិខិតថ្លែងអំណរអរគុណ ដល់សប្បុរសជន ជួយឧបត្ថម្ភថវិកា កសាងខ្លោងវិទ្យាល័យច្បារអំពៅ

63

 

ភ្នំពេញ៖ ដោយពិនិត្យមើលឃើញពីស្ថានភាពជាក់ស្ដែង ខ្លោងទ្វារនៃវិទ្យាល័យច្បារអំពៅ មានសភាពចាស់ឌ្រុទទ្រោម ប្រឈមនិងហាយនិភ័យនៅ ពេលសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូធ្វើដំណើរឆ្លងកាត់ចេញ ចូលវិទ្យាល័យនាពេលកន្លងមក ទើបធ្វើការរុះរើខ្លោងទ្វារចាស់ ចោលរួចកសាងខ្លោងទ្វារថ្មី នាពេលនេះហើយក្នុងនាម រូបខ្ញុំបាទឯកឧត្ដមហៀង សុខេង ទីប្រឹក្សារាជរដ្ឋាភិបាល និង ជានាយកនៃវិទ្យាល័យច្បារអំពៅ និង តំណាងលោកគ្រូ អ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្សានុសិស្ស ដោយសូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅដល់សប្បុរសជននានា ដែលបានជួយឧបត្ថមជាថវិកា ឬបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកកសាងខ្លោងទ្វារ នៃវិទ្យាល័យច្បារអំពៅនាពេកនេះ ធ្វើអោយដំណើរការកសាងខ្លោងទ្វារ វិទ្យាល័យបានប្រហែលជា៥០ភាគរយ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ក្នុងនាមរូបខ្ញុំផ្ទាល់ឯក ឧត្ដមហៀង សុខេង សូមគោរពជូនពរដល់ សប្បុរសជនទាំងអស់ អោយជួបតែពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ និង សូមមានសំណាងល្អ ទទួលជោគជ័យគ្រប់ភារៈកិច្ច និងគ្រប់មុខរបរផងដែរ ហើយលើសពីនេះទៀត សូមអោយមានសុខភាល្អបរិបូរណ៍ កម្លាំងមាំមួន មានប្រាជ្ញាឈ្លាសវៃ និងមានអាយុវែង ដោយជៀសផុតពីជំងឺចង្រៃកូវីដ១៩។

សូមបញ្ជាក់ផងដែរថា វិទ្យាល័យច្បារអំពៅ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងមូលដ្ឋានសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង