ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេជ្ជបណ្ឌិត Li Ailan ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែន ដំណោះស្រាយវេទមន្តដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩នោះទេ

43

 

ភ្នំពេញ ៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា (WHO) នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានចេញផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្រ្តដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែនដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ១៩ នោះទេ។

“សុទិដ្ឋិនិយមចំពោះវ៉ាក់សាំង” អាចបង្កគ្រោះថ្នាក់។ កាលដែលបានចាក់វ៉ាក់សាំងរួចហើយ មិន មានន័យថាអ្នកគួរតឈប់អនុវត្តវិធានការបង្ការផ្សេងទៀតដូចជាការពាក់ម៉ាស់នៅទីសាធារណៈ ការរក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំ ឬប្រមូលផ្តុំមនុស្សជាដើមនោះទេ។ ការចាក់វ៉ាក់ សាំងតែមួយមុខ មិនមែនជាដំណោះស្រាយវេទមន្តនោះទេ វាគ្រាន់តែជាឧបករណ៍មួយក្នុង ចំណោមឧបករណ៍ដ៏សំខាន់ជាច្រើននៅក្នុងការប្រយុទ្ធនឹងជំងឺកូដ-១៩ ដោយវាជួយកាត់បន្ថយ មិនឲ្យឈឺជំងឺធ្ងន់ធ្ងរ ជួយកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងកាត់បន្ថយការស្លាប់។

យើងអាចទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ បាន លុះត្រាតែយើងបន្តអនុវត្តអន្តរាគមន៍សុខភាព សាធារណៈមិនមែនឱសថចំគោលដៅបានយ៉ាងតឹងរឹង និងប្រកបដោយប្រសិទ្ធភាព គួបផ្សំនឹងការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ផងដែរ។ រឿងសំខាន់នោះ គឺការអនុវត្តនូវវិធានការទាំងនេះ នឹង អនុញ្ញាតឲ្យបណ្តាអាជីវកម្ម និងវិស័យផ្សេងៗទៀត អាចបើកដំណើរការឡើងវិញ ហើយ ប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់ឡើងវិញប្រកបដោយសុវត្ថិភាព។

កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល រួមទាំងក្រសួងសុខាភិបាល កន្លងមកបាន ធានានូវការមកដល់នវ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាន់តែច្រើន ធានាថាពលរដ្ឋបានចាក់វ៉ាក់ សាំង និងធានាឲ្យមានការគ្របដណ្តប់នៃការចាក់វ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះ ក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យ ខ្ពស់ និងដែលរស់នៅតំបន់ដាច់ស្រយាល។

អង្គការសុខភាពពិភពលោក កោតសរសើរយ៉ាងខ្លាំងចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រចបាននូវជោគជ័យដ៏ធំមួយ ដោយបានចាក់វ៉ាក់សាំងដល់ពលរដ្ឋចំនួន ៨លាននាក់ ឬ ស្មើនឹង ៨០ភាគរយនៃគោលដៅ ១០លាននាក់។ គិតត្រឹម… ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១នេះ បុគ្គលដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងសរុបចំនួន ៨.០៣៧.៥១៩នាក់ បានចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដួសទី១ និងបុគ្គលសរុបចំនួន ៦៤៣៨.៧៧០នាក់ បានចាក់វ៉ាក់សាំងដូសទី២។

គួរកត់សំគាល់ថា បុគ្គលិកសុខាភិបាលប្រមាណជា ៩៧ភាគ រយបានចាក់វ៉ាក់សាំងរួចហើយ ហើយប្រជាជនវ័យចំណាស់ជាច្រើនទៀតរួមទាំងអ្នកដែលរស់នៅ ក្នុងភូមិដាច់ស្រយាល ក៏ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ផងដែរ។ រាជរដ្ឋា បាល ក៏បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវជនអាយុពី ១២ឆ្នាំ ដល់១៧ ឆ្នាំចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មក ដោយចាប់ផ្តើមពីទីក្រុងភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះ សីហនុ និងខេត្តកោះកុង។

កម្មវិធីផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩សម្រាប់មនុស្សពេញវ័យ ជាពិសេសក្រុមប្រជាជនងាយ រងគ្រោះដែលមានទ្រង់ទ្រាយធំបែបនេះ ទាមទារឲ្យមានការខិតខំប្រឹងប្រែងរួមយ៉ាងខ្លាំង ជាពិសេសប្រមុខដឹកនាំរដ្ឋាភិបាលដ៏រឹងមាំ ការចូលរួមយ៉ាងសកម្មរបស់ពលរដ្ឋ ហើយនិងភាពជា ដៃគូដ៏ល្អ។ អង្គការសុខភាពពិភពលោក រីករាយដែលបានគាំទ្រផ្នែកយុទ្ធសាស្ត្រ និងបច្ចេកទេស ដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា ដូចជាតាមរយៈការវិភាគស្ថានភាព ការផ្តល់ យោបល់គោនយោបាយអំពីការផ្តល់អាទិភាព ការធ្វើផែនការ ការអនុវត្ត និងការតាមដានការចាក់ វ៉ាក់សាំង រួមទាំងការបណ្តុះបណ្តាលបុគ្គលិក និងគ្រប់គ្រងព្រឹត្តិការណ៍មិនល្អក្រោយពីចាក់វ៉ាក់ សាំងរួច។

អង្គការសុខភាពពិភពលោក នៅតែបន្តផ្តល់យោបល់ឲ្យផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាល ក្រុមមនុស្សចាស់ អ្នកដែលមានជំងឺប្រចាំកាយ និងក្រុមងាយរងគ្រោះដទៃទៀតដូចជាស្រ្តីមានផ្ទ ពោះ ស្ត្រីកំពុងបំបៅដោះកូន កុមារ និងយុវជនដែលមានជំងឺប្រចាំកាយ បានទទួលចាក់វ៉ាក់សាំង មុនគេ។ ការស្រាវជ្រាវបន្ថែម កំពុងតែបន្តដើម្បីស្វែងយល់អំពីផលរំខានរយៈពេលខ្លី និងរយៈពេល វែងនៃការឆ្លងជំងឺកូវីដ-១៩ក្នុងចំណោមកុមារ ក៏ដូចជាប្រវត្តិវ៉ាក់សាំងសម្រាប់កុមារ។

“ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះប្រជាជនកម្ពុជាដែលបាន បង្ហាញពីភាពក្លាហាន និងភាពរឹងមាំ ក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩” លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។

ដោយសារយើងរួមគា្ន យើងបានមកដល់ឆ្ងាយហើយៗយើងត្រូវតែបន្តរួបរួមគ្នា បើមិនដូច្នោះទ សមិទ្ធិផលដែលយើងទទួលបានយ៉ាងលំបាក នឹងត្រូវបាត់បង់។ អង្គការសុខភាពពិភពលោក លើកទឹកចិត្តអ្នករាល់គ្នាឲ្យបន្តអនុវត្តវិធានការបង្ការ និងធ្វើតាមការណែនាំរបស់ក្រសួងសុខា ភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានដូចជាត្រូវអនុវត្តវិធានការពាការពារ និង៣កុំឲ្យបានត្រឹមត្រូវ និង ដោយស្មារតីទទួលខុសត្រូវ ដោយត្រូវចៀសវាងកន្លែងដែលមានហានិភ័យខ្ពស់ កាត់បន្ថយការធ្វើ ដំណើរ និងការជួបជុំ និងប្រមូលផ្តុំមនុស្សដែលមិនចាំបាច់ បើទោះបីជាអ្នកបានចាក់វ៉ាក់សាំង ហើយក៏ដោយ។

លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា “ភាពក្លាហាន ការយល់ចិត្ត និងសេចក្តីស្រលាញ់ដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានចំពោះ ប្រទេសជាតិ និងមនុស្សជាទីស្រលាញ់របស់ខ្លួន តែងតែជម្រុញចិត្តខ្ញុំ។ ជាមួយនឹងសកម្មភាព បុគ្គល និងសមូហភាព យើងនឹងយកឈ្នះនៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាន។”

ជំងឺរាតត្បាតកូវីដ-១៩ នៅឆ្ងាយពីទីបញ្ចប់។ ខណៈដែលមានសញ្ញានៃការថយចុះនូវការចម្លង និង ការស្លាប់នៅតាមខេត្តខ្លះ ហានិភ័យនៃការកើនឡើងនៃករណីកូវីដ-១៩ ដោយសារវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា គឺខ្ពស់ណាស់ ជាពិសេសប្រសិនបើយើងឆាប់បន្ធូរបន្ថយ ហើយនិងបន្ធូរ បន្ថយការអនុវត្តអន្តរាគមន៍សុខភាពសាធារណៈមិនមែនឱសថលឿនពេក។

យើងបន្តប្រណាំងប្រជែងជាមួយនឹងវីរុសកូវីដ-១៩បំប្លែងថ្មី ជាពិសេសវីរុសបំប្លែងថ្មីប្រភេទ ដែលតា។ វីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទឌែលតា ឆ្លងរាលដាលលឿនជាងវីរុសកូវីដ-១៩ប្រភេទ ផ្សេងទៀត ហើយវាជាវីរុសកូវីដ-១៩បំប្លែងថ្មីដែលគេស្គាល់ថាងាយឆ្លងបំផុតនាពេលបច្ចុប្បន្ននេះ។ មិនមានវិធានការតែមួយណា អាចទប់ស្កាត់ការចម្លងបានទេ គឺទាមទារឲ្យមានការរួមបញ្ចូលគ្នា ប្រកបដោយប្រសិទ្ធភាពនៃវិធានការសុខភាពសាធារណៈ និងសង្គមដែលផ្អែកលើហានិភ័យ ព្រម ទាំងការពន្លឿនកម្មវីធីការចាក់វ៉ាក់សាំង។ យើងកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ជាមួយគ្នា យើងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ជាមួយគ្នា។

 

អត្ថបទដែលជាប់ទាក់ទង