ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មានតែស្រាទេ ទើបធ្វើឲ្យខ្លួនមិនចាស់

35

ភ្នំពេញ ៖ មនុស្សយើងគ្រប់រូបសុទ្ធតែមិនចង់ចាស់ឡើយ មិនតែប៉ុណ្ណោះខ្លួនឯងចាស់ ទៅហើយនោះ ក៏នៅតែខំត្រដរធ្វើឬក្ស ធ្វើ
ពៀរដូចជានៅក្មេងអញ្ចឹង ។

ដោយសារតែអារឿងភ័យខ្លាចចាស់នេះ ហើយទើបមនុស្សជាច្រើនខ្លះ ខំលាបឡេខ្លះខំប្ដូរពណ៌សក់ប្ដូរពណ៌ស្បែកទៅហាងកែ
សម្ផស្សទាំញស្បែកមុខ ស្បែកដៃឲ្យតឹងកុំឲ្យវាជ្រីវជ្រួញ ដែលនេះវាគ្រាន់តែដើម្បីលើកទឹកចិត្តខ្លួនឯង ឬ ដើម្បីបោកបញ្ឆោតភ្នែកអ្នកដទៃតែប៉ុណ្ណោះ ។

ខ្លះស្លាប់ទាំងវ័យនៅក្មេង ព្រោះតែប្រតិកម្មថ្នាំកែសម្ផស្សដែលខ្លួន ទៅធ្វើតាមហាងដែលគ្មានជំនាញច្បាស់លាស់ ។ អារឿងខ្លាច
ចាសើនេះមានច្រើនណាស់ ពណ៌នាមិនអស់ឡើយ ។

សម្រាប់មនុស្សដែលទាន់សម័យ គេមិនចាំចាច់ទៅកែសម្ផស្ស ឬ ប្រើឡេ ឬទៅធ្វើអ្វីៗដើម្បីបំផ្លាញលុយ ដោយសារតែខ្លាចចាស់
នោះឡើយ ។ មនុស្សជឿនលឿគេនឹងទៅផឹកស្រា អង្គុយអោបស្រីមានតែសាច់ក្លែមមួយចាន ឬ ២ចានទៅតាមធនធាន របស់យើងដែលមានវាគ្រប់គ្រាន់ទៅហើយ ។

មានលុយផឹកស្រាបារាំង អត់លុយផឹកអាញីវល្លិ៍ឈើ ក្លែមក្ដឹបអំពិល ហើយបើយើងព្យាយាមនោះ នោះមិនខ្វល់ពីរឿងចាស់នោះទេ
មួយថ្ងៃអាចផឹក ២ ឬ ៣លីត្រ ឬលើសពីហ្នឹងក៏បានដែរ ។ ផឹកតែ ឬ៥ ឆ្នាំទៅយលងនឹងងាប់មុនចាស់ ហើយរឿងអ្វីទៅភ័យខ្លាចចាស់ទៀតនោះ ?

បើចង់ក្លាយជាមនុស្សដែលមានកំណើត ហើយមិនភ័យខ្លាចចាស់នោះ គួរតែប្រព្រឹត្តិបែបនេះ ទៅអស់លោកអស់អ្នកនឹងមិនស្គាល់
ភាពចាស់ជរានោះឡើយ ។ នេះជាបំណងល្អរបស់នាយខ្ញុំ ព្រោះលោករ៉ាម៉ន ដែលកំពុងតែយាយី ដោយសក់ស្កូវនោះ កំពុងតែខ្លាចចាស់ពេល នេះទំនងជាគាត់អនុវត្តន៍ វិធីផឹកស្រាដែរហើយដើម្បីកុំឲ្យចាស់ ហេស ! ហេ ! ៕

អត្ថបទដែលជាប់ទាក់ទង