ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងយោធពលខេមរភូមិន្ទ ជាឆ្អឹងខ្នងដ៍រឹងមាំនៃប្រទេសជាតិ ត្រូវការពារ ឱ្យបានរឹងមាំនូវសន្តិភាព

52

 

កណ្តាល​ ៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានអញ្អើញបិទវគ្គសិក្ខាកាមហ្វឹកហ្វឺន និងថែទាំសម្ភារៈបច្ចេបទេស នៅមជ្ឈមណ្ឌលក្រាំងចេក នៅថ្ងៃព្រហស្បតិ៍ ទី១២ខែសីហាឆ្នាំ២០២១។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង​ បានថ្លែងថា យើងជាកងយោធពលខេមរភូមិន្ទ ជាឆ្អឹងខ្នងដ៍រឹងមាំនៃប្រទេសជាតិ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយកងយោធពលខេមរភូមិន្ទ ត្រូវការពារ ឱ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ មិនឱ្យកើតមាននៅលើទឹកដី កម្ពុជាបានឡើយ។ បន្តត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ពិសេសពង្រឹងប្រព័ន្ធការពារទាំងសុខភាព សន្តិសុខ សុវត្ថិភាពឲ្យបាន១០០% ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមទៀតថា កងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ និងលើកកម្ពស់មនសិកាស្នេហាជាតិ គោរពលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ មានគុណធម៌ មនសិការវិជ្ជាជីវៈ ក្នុងការបំពេញតួនាទីរបស់ខ្លួន ពិសេសគោរពឲ្យបានម៉ឺងមាត់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការប្រគល់ជូន។ យើងត្រូវចងចាំជានិច្ចថា​ សព្វថ្ងៃនេះយើងមានអ្វីៗទាំងអស់ គឺត្រូវចាប់ផ្ដើមពីសន្តិភាពមុនគេ ដែលសន្តិភាពបានមក ដោយលំបាកយើងត្រូវចំណាយកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គ និងការលំបាកស្មុគស្មាញ ទាំងឡាយ អំណត់តស៊ូហ៊ានពលីជីវិត ដើម្បីបុព្វហេតុសន្តិភាពជូនជាតិ និងប្រជាជន៕

   

អត្ថបទដែលជាប់ទាក់ទង