ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទ្រីយ៉ាត្លុងទទួលកង់១៤គ្រឿងពីGIANT

120

​ភ្នំពេញ:ក្រុមហ៊ុនកង់ GIANT បានប្រគង់កង់ចំនួន១៤គ្រឿង ព្រមទាំងឯកសណ្ឋាន១៤ឈុ តដល់សហព័ន្ធទ្រីយ៉ាត្លុងនៅព្រឹកថ្ងៃទី២៧សីហា នាទីស្នាក់កាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

​បើតាមការឲ្យដឹងពីលោកងិន សុបញ្ញាបានឲ្យដឹងថាកង់ទាំង១៤គ្រឿងនេះ ជាប្រភេទកង់គួក(Road Bike)ឯសម្ផារៈចំនួន១៤ឈុតនោះមានខោ-អាវ ស្រោមជើងវ៉ែនតា និងមួកសម្រាប់ជិះកង់ ។

​ទ្រីយ៉ាត្លុងជាប្រភេទកីឡាដែលមានកីឡាចំនួន៣ប្រភេទបញ្ចូលគ្នា គឺហែលទឹកចម្ងាយ១,៥០គីឡូម៉ែត្រ ជិះកង់ចម្ងាយ៤០គីឡូម៉ែត្រ និង ចុងក្រោយរត់ចម្ងាយ១០គីឡូម៉ែត្រ ។

​នេះមិនមែនជាលើកដំបូងទេដែលក្រុមហ៊ុនកង់ GIANT ផ្ដល់អំណោយជាកង់ដល់សហព័ន្ធ ទ្រីយ៉ាត្លុងគ្តាន់តែលើកនេះ ក្រុមហ៊ុនប្រគល់ជាទ្រង់ទ្រាយធំ ។កង់ទាំង១៤គ្រឿងនេះ គឺប្រគល់សម្រាប់ការហ្វឹកហាត់របស់កីឡាថ្នាល ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

​សូមបញ្ជាក់ថាសព្វថ្ងៃនេះសហព័ន្ធទ្រីយ៉ាត្លុងមានកីឡាករថ្នាលចំនួន៦រូប និង កីឡាការិនីថ្នាល់ចំនួន៤រូបពួក គេតែងតែទៅហ្វឹកហាត់នៅខេត្តកែបដែល ជាទីតាំងហ្វឹកហាត់ដ៏ប្រពៃសម្រាប់កីឡាទ្រីយ៉ាត្លុងនេះ ។

​លោកឧកញ៉ាគង់ រិទ្ធិជព្វប្រធានសហព័ន្ធ និងលោកស្រីម៉ក់ វណ្ណស៊ីថាដែលជាអនុប្រធានបានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និង ទទួលនេះ ។លោកឧកញ៉ាប្រធាន និង លោកស្រីអនុប្រធានបាន ចាត់ទុកថាសម្ភារៈទាំងនេះនឹងជួយដល់ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីថ្នាលដើម្បីត្រៀមឆ្នាំ២០២៣ ។

​លោកអគ្គលេខាធិការបានអះអាងថានេះ មិនមែនជាលើកចុងក្រោយ របស់សហព័ន្ធឡើយ ។ សហព័ន្ធបានប្រកាសថា នឹងបន្តជួយដល់សហព័ន្ធជាបន្តទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង