ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូខុសបច្ចេកទេសចំនួន១៦៥គ្រឿង ត្រូវបាននគរបាលចរាចរណ៍ខេត្តសៀមរាប ឃាត់ដើម្បីពិនិត្យណែនាំ និង តម្រូវឱ្យរៀបចំតាមលក្ខណៈដើមវិញ

92


លោកវរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ដើម្បីបង្ការ ទប់ស្កាត់ អប់រំចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរផ្លូវគោក ដូចជាការបើកបរទោចក្រយានយន្ដមិនពាក់មួកសុវត្ថិភាព ឬ/និងមិនដាក់កញ្ចក់ ព្រមទាំងអ្នកបើកបរម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង និងបំពាក់ភ្លើងឡាស៊ែនោះ គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឃាត់ម៉ូតូខុសលក្ខណៈបច្ចេកទេសបានចំនួន ១៦៥គ្រឿង ព្រមទាំងបានធ្វើការពិនិត្យ ណែនាំ និងប្រគល់ជូនម្ចាស់ដើមវិញ ដោយធ្វើកិច្ចសន្យា ហើយយកសម្ភារដែលត្រូវផ្លាស់ប្ដូរមកបំពាក់ដូចរបស់ដើមវិញ ដោយដោះសម្ភារខុសលក្ខណៈបច្ចេកចេញ រួចយកមករក្សាទុកនៅទីស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដោយមិនប្រគល់ឱ្យម្ចាស់វិញនោះទេ ។

លោកវរសេនីយឯក ជឹម សុវណ្ណ មានប្រសាសន៍ទៀតថា ដែលរហូតមកទល់ពេលនេះ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្ត នៅតែបន្តពិនិត្យឃើញថា គឺមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់បានអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅឡើយទេ ចំពោះការធ្វើការចរាចរណ៍នៅតាមដងផ្លូវ ហើយអ្នកប្រើប្រាស់ទោចក្រក្រយានយន្ដមួយចំនួន មិនបានពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ ព្រមទាំងអ្នកបើកបរដោយប្រើប្រាស់ម៉ូតូ ដែលមានការកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំង និងបំពាក់ភ្លើងឡាស៊ែជាដើម ដែលខុសលក្ខណៈបច្ចេកទេស និងច្បាប់ហាមឃាត់ ដូច្នេះតាមរយៈនេះ សំណូមពរដល់អ្នកធ្វើចរាចរណ៍តាមដងផ្លូវទាំងអស់ ដែលប្រើប្រាស់ទោចក្រយានយន្ត ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ និងលក្ខណៈបច្ចេកទេសរបស់យានជំនិះ ដោយក្នុងនោះ ត្រូវតែពាក់ពួកសុវត្ថិភាពជានិច្ចនូវពេលបើកបរ ទោះក្នុងលក្ខណៈនៃការធ្វើដំណើទៅកាន់គោលដៅនីមួយទោះជិត ឬឆ្ងាយ និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមកនៅពេលបើកបរ ដើម្បីសុវត្ថិភាពរបស់បងប្អូន៕

អត្ថបទដែលជាប់ទាក់ទង