ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាងជួសជុលកង់ម្នាក់ ត្រូវបានមនុស្សឆ្កួតចាក់ចំនួន ៣កំបិទស្លាប់

162


កំពង់ធំៈបុរសម្នាក់កំពុងអង្គុយជួសជុលកង ក៏ត្រូវបានមនុស្សវិកលចរិក ដើរមកពីក្រោយ ក៏ចាក់ចំត្រង់ចំនុច បេះដូងបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក៏ត្រូវបានសាច់ញាតិ និងប្រជាពលរដ្ឋ ដែលបានឃើញហេតុការ នាំគ្នាជួយយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ តែពុំអាចជួយសង្រ្គោះបាន ដោយសារអាការៈធ្ងន់ធ្ងរពេក ទើបដាច់ខ្យល់ស្លាប់។
បន្ទាប់ពីកើតហេតុ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយអធិការស្រុកស្ទោង ចុះទៅកន្លែងកើតហេតុ ដើម្បី ជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតចំណុចគល់ស្ពានស្វាយសស្ថិតក្នុងភូមិស្វាយសឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្ដកំពុងធំនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧សីហា២០១៨។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះអេង វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិភូមិស្វាយសឃុំកំពង់ចិនត្បូងឃុំកើតហេតុខាងលើ បានយកកាំបិតចុងស្រួចប្រវែង០២តឹកទៅចាក់ជនរងគ្រោះ ឈ្មោះ អៀម ណូ ភេទប្រុសអាយុ ៦៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវចំនួនបីកាំបិត ទ្រូងខាងឆ្វេង ១កាំបិត ត្រូវពោះចំនួន២កាំបិត ជនរងគ្រោះស្លាប់ពេលបញ្ជួនមកដល់មន្ទីរពេទ្យបង្អែកស្រុកស្ទោង។
ករណីខាងលើកម្លាំងកងរាជអាវុធហត្ថ សហការជាមួយកម្លាំងអធិការដ្ឋាននគរស្រុក ចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ និងប្រគល់ឲ្យនគរបាលស្រុកស្ទោង ចាត់ការតាមនិតិវីធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង